
នារដូវផ្ការីក ក្នុងចំការដាំដុះដំឡូងបារាំងនៃភូមិមូគួ ឃុំភីនយួន ស្រុកយ៉ានសានខេត្តយូណាន កសិករកំពុងតែជីកដំឡូងបារាំងមុនរដូវរងាចេញ និងដាក់ក្នុងកេះតម្រៀបគ្នាក្នុងដីស្រែមានស្ថានភាពមមាញឹកជាខ្លាំង។

ដំឡូងបារាំងមុនរដូវរងាពីការដាំដុះដល់ការប្រមូលប្រើតែរយៈពេលជាង១០០ថ្ងៃ ជាកម្មវិធីជួយកសិករចាកចេញពីភាពក្រីក្រនិងបន្ថែមប្រាក់ចំណូល កសិករធ្វើការក្នុងចំការនេះមានប្រាក់ចំណូល ៥៦៧ ដុល្លារអាមេរិកក្នុងមួយខែ។

សូមបញ្ជាក់ថា នៅខែវិច្ឆិកាឆ្នាំមុន សហករណ៍បានប្រើប្រាស់ដីទំនេរក្នុងរដូវរងាសាកល្បងដាំដុះដំឡូងបារាំងមុនរដូវរងាចំនួន៨ហិចតា អាចផលិតដំឡូងបារាំង៤៨០០០គីឡូក្នុងមួយហិចតា ស្នើនឹង២៣៨៣១ដុល្លារអាមេរិកក្នុងមួយហិចតា៕
អ្នកសារព័ត៌មាន៖ Huang Peng
អ្នកបកប្រែ៖ លីហ្សា