ព្រឹកថ្ងៃទី ១៤ ខែមេសា កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺកូវីដ១៩បានបើកធ្វើនៅប្រទេសវៀតណាមជាប្រធានផ្លាស់វេននៃសមាគមអាស៊ានឆ្នាំនេះ តាមរយៈវីដេអូខុនហ្វើរិន ។
ថ្លែងក្នុងកិច្ចប្រជុំកំពូល លោក Duterte ប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា បើសិនជាចង់យកឈ្នះលើជំងឺឆ្លងក្នុងពេលឆាប់ៗ នោះសមាជិកអាស៊ានចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការគ្នា ។ កិច្ចសហប្រតិបតិ្តការទាំងនេះរួមមានទាំងក្នុងវិស័យប្រព័ន្ធសុខាភិបាល ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគក្នុងគ្រាបិទក្រុង ការសិក្សាស្រាវជ្រាវឱ្យបានឆាប់នូវថ្នាំវ៉ាក់សាំងនិងវិធីព្យាបាល និងការបង្កើតយន្តការប្រកាសអាសន្នខណៈជំងឺឆ្លងទើបរីករាលដាលក្នុងដំណាក់កាលដំបូងជាដើម ។
ក្នុងកិច្ចប្រជុំកំពូល លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានអំពាវនាវឱ្យសមាជិកអាស៊ាននានាចាប់ដៃគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក ក្នុងន័យរួមគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងការប្រឈមដែលបណ្តាលមកពីជំងឺកូវីដ១៩ ។ លោកបានលើកឡើងថា ប្រទេសអាស៊ានគួរតែចែករំលែកដល់គ្នាទៅវិញទៅមកនូវព័ត៌មានថ្មីបំផុតក្នុងប្រទេសរៀងៗខ្លួន លោកក៏ស្នើឱ្យប្រទេសអាស៊ាននានាត្រូវរក្សាការធ្វើពាណិជ្ជកម្មរវាគ្នានិងគ្នា ព្រមនិងបង្កើនកិច្ចសហប្រិបតិ្តការនិងជំនឿចិត្តទៅវិញទៅមក ។
ចំណែកឯលោក Prayuth នាយករដ្ឋមន្ត្រីថៃបានថ្លែងថា ក្រោមបរិការណ៍ដែលជំងឺកូវីដ១៩កំពុងរីករាលដាលនៅពិភពលោកទាំងមូល បណ្តាប្រទេសនានាត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ រួមគ្នាទប់ទល់នឹងសត្រូវរួមរបស់មនុស្សជាតិ ដូច្នេះលោកស្នើឱ្យបង្កើត “មូលនិធិអាស៊ានសម្រាប់ទប់ទល់នឹងជំងឺឆ្លង” ដើម្បីបញ្ជាទិញសម្ភារៈពេទ្យ បរិក្ខារវេជ្ជសាស្ត្រនិងថ្នាំវ៉ាក់សាំង ៕
អ្នកបកប្រែ:Zhai Qianqian