អ្នកជំនាញថ្លែងថា សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗនៃប្រទេសចិនតាំងពីខែមីនាមកបានលេចចេញនិន្នាការកែលម្អយ៉ាងច្បាស់លាស់

2020-04-21 18:08:11 |ប្រភព:yunnangateway

 កាលពី​ថ្ងៃទី ២០ ខែមេសា មជ្ឈមណ្ឌល​សេដ្ឋកិច្ច​អន្តរជាតិចិន​បានប្រារព្ធ​ធ្វើវេទិកា​អនឡែន ។ អ្នកជំនាញ​បានថ្លែងថា ត្រូវតែ​ប្រើ​នយោបាយ​ម៉ាក្រូ​ដ៏ខ្លាំង​ដើម្បី​ទប់ទល់​ផលប៉ះពាល់​នៃជំងឺ​កូវីដ១៩ ។

មន្ត្រី​នៃមជ្ឈមណ្ឌល​ស្រាវជ្រាវ​ការអភិវឌ្ឍ​នៃក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋចិន​បានចង្អុល​បង្ហាញក្នុងវេទិកា​នាថ្ងៃដដែលថា តាំងពី​ខែមីនា​មក ទន្ទឹមនឹង​ប្រសិទ្ធភាព​នៃការបង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​លេចចេញ​ឥតឈប់ឈរ សន្ទស្សន៍​សេដ្ឋកិច្ច​សំខាន់ៗ​នៃប្រទេសចិន ដូចជា​ឧស្សាហកម្ម សេវាកម្ម ​ការវិនិយោគ ការប្រើប្រាស់ ការនាំចេញនាំចូល​ជាដើម​សុទ្ធតែបាន​លេចចេញ​និន្នាការ​កែលម្អ​យ៉ាងច្បាស់លាស់ បានបង្ហាញនូវ​ភាពមុតមាំ​នៃសេដ្ឋកិច្ចចិន ៕

 

អ្នកបកប្រែ:Deng Qian