ក្រសួងការបរទេសចិន៖ ចិនជាជនរងគ្រោះពីវីរុសកូវីដ19 តែមិនមែនជាជនល្មើសទេ

2020-04-21 18:11:20 |ប្រភព:CRI

ចំពោះ​ពាក្យសម្តី​របស់​អ្នកនយោបាយអាមេរិក​មួយចំនួនដែលបានអះអាងថា​នឹង «ប្តឹងប្រទេសចិន ​ដែលបាននាំឱ្យ​ជំងឺកូវីដ19 ​រីករាលដាល​ជា​សកល »​ ​​លោក​ Geng Shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ឆ្លើយតប​កាលពី​ថ្ងៃទី ​២០ ​ខែមេសាថា  ​ដូចគ្នានឹងប្រទេស​ទទៃ​ទៀត​ដែរ​   ​ប្រទេស​ចិន​ក៏​​បាន​រង​ការវាយប្រហារ​ពី​វីរុស​​កូវីដ 19 ​ពោលគឺ​​ប្រទេសចិន​ជា​ជនរងគ្រោះ​នៃ​ជំងឺ​កូវីដ-19 ​។ វីរុស​ជា​សត្រូវ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក ​សហគមន៍​អន្តរជាតិ​ត្រូវតែ​សាមគ្គី​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​វា។

លោកបាន​បន្ថែម​ថា​៖ «កាលពី​ឆ្នាំ 2009 ​ជំងឺ​គ្រុនផ្តាសាយ ​H1N1 ​​បាន​ផ្ទុះ​ឡើង​មុនគេ​ពី​សហរដ្ឋអាមេរិក ​បន្ទាប់មកបានរាលដាល​ខ្លាំង​ដល់​ប្រទេស​និង​តំបន់​ចំនួន 214 ​រហូត​ដល់​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង 2 សែន​នាក់ស្លាប់បាត់បង់ជីវិត ​មាន​នរណា​ម្នាក់​ដែល​​​បាន​ត្អូញត្អែរ​​ថា​អាមេរិក​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ​? ​ កាលពី​ទសវត្សរ៍​ ឆ្នាំ 1980 ​ជំងឺអេដស៍​​ត្រូវបាន​រក​ឃើញ​មុនគេ​ក្នុង​ដែន​អាមេរិក​ ហើយបន្ទាប់មក​បាន​រាលដាល​ដល់ទូទាំងពិភពលោក ​​​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​សន្ធិក​​នាក់​​​​រងភាពឈឺចាប់ ​តើ​ធ្លាប់​ឃើញ​​​គេ​ទៅប្តឹង​អាមេរិក​ថា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ករណី​នេះ​ទេ?  ​ភាព​រង្គោះ​រង្គើ​ខាង​ហិរញ្ញវត្ថុ​ឆ្នាំ​2008​ក៏​កើត​ចេញ​​​ពី​អាមេរិក​ដែរ​​ រហូតដល់​បាន​ក្លាយ​ជា​វិបត្ត​ហិរញ្ញវត្ថុ​សកលលោក​ ​​តើ​មាន​អ្នកណាខ្លះ​ធ្លាប់​ទាមទារ​​​សហរដ្ឋអាមេរិកថា​ ត្រូវ​ទទួលខុសត្រូវ​ចំពោះករណីនេះ?​»

លោក​បាន​បញ្ជាក់​ថា ​អាមេរិក​ចាំបាច់​ត្រូវ​មើល​ឱ្យបាន​ច្បាស់​ ​ថា​សត្រូរ​របស់​ពួកគេ​ជា​វីរុស​ ​មិនមែន​ជា​ប្រទេសចិន​ទេ​។ ​សង្ឃឹមថា​បុគ្គល​មួយចំនួន​របស់​អាមេរិក​បញ្ឈប់​ការនិយាយ​​ដោយ​​គ្មានទំនួល​ខុសត្រូវ​ទៀត​​៕​​

 

អ្នកបកប្រែ:Deng Qian