កាលពីថ្ងៃទី២០ខែមេសា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចុះត្រួតពិនិត្យការងារនៅខេត្ត Shaanxi។រសៀលថ្ងៃដដែល លោកបានអញ្ជើញទៅដល់តំបន់អភិរក្សធម្មជាតិថ្នាក់ជាតិNiubeiliangដែលស្ថិតនៅទីក្រុងShangluo ដើម្បីត្រួតពិនិត្យនូវសភាពការណ៍ការពារអភិរក្សអេកូឡូស៊ីនៅQinling។បន្ទាប់មក លោកបានអញ្ជើញទៅដល់ភូមិJinmiដើម្បីស្វែងយល់ពីសភាពការណ៍ពុះពារឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្រនៅទីនោះ។
តំបន់អភិរក្សធម្មជាតិថ្នាក់ជាតិNiubeiliangមានទំហំ១៦៤១៨ហិកតាដែលមានសត្វនិងរុក្ខជាតិកម្រជាច្រើនប្រភេទគឺជាឃ្លាំងហ្សែនសម្រាប់សត្វវបន្តពូជ។
ភូមិJinmiជាភូមិក្រីក្រខ្លាំងដែលកាលពីមុនដែលចំនួនជនក្រីក្រក្នុងភូមិទាំងមូលឡើងមានដល់ទៅ៥៥៣នាក់។ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិនេះបានចាត់ទុកការផលិតផ្សិតត្រចៀកកណ្តុរជាអាជីវកម្មសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដោយបានសាងសង់មជ្ឈិមណ្ឌលទិន្នន័យផ្សិតត្រចៀកកណ្តុរ ខ្សែសង្វាក់ផលិតកម្ម ផ្ទះកញ្ចក់វៃឆ្លាត ដែលមានអ្នកភូមិជាច្រើនលក់ផលិតផលតាមរយៈវេទិកាធុរកិច្ចអេឡិចត្រូនិក។ពេលបច្ចុប្បន្ននេះ ភូមិJinmiបានសម្រេចការលុបបំបាត់ភាពក្រីក្រ ដោយប្រាក់ចំណូលជាមធ្យមក្នុងគ្រួសារនីមួយៗត្រូវជា៤៦០០យាន់ប្រាក់ចិនក្នុងមួយឆ្នាំ។
អ្នកបកប្រែ:Ma Xiaoqing