លោកស៊ីជីនភីងគូសបញ្ជាក់ថា ត្រូវតែបង្កើតយន្តការរយៈពេលយូរដើម្បីឱ្យប្រជាជនមានសុខសុភមង្គល

2020-04-22 18:27:46 |ប្រភព:CRI

កាលពីថ្ងៃទី២១ខែមេសា ​លោកស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិនដែល​កំពុងធ្វើការ​ត្រួតពិនិត្យការងារ​នៅ​ខេត្តស្រានស៊ីបាន​ជួប​សំណេះ​សំណាល​​ជា​មួយ​លោកWangXianpingនិង​គ្រួសារ​របស់​លោកដែល​បាន​រើ​ផ្ទះ​មកពី​តំបន់​ក្រីក្រ ​។លោក​ស៊ីជីនភីងបាន​ថ្លែងថា ​បន្ទាប់ពី​រើផ្ទះ​ចេញ​ពី​តំបន់ក្រីក្រ​មកដល់កន្លែងនេះ​ត្រូវ​មាន​ការងារ​ជាប់លាប់​ទើបអាច​រស់នៅដោយ​សេចក្តី​សុខ ​ត្រូវតែ​បង្កើត​យន្តការ​រយៈ​ពេល​យូរ​ដើម្បី​ឱ្យ​ប្រជាជន​មាន​សុខសុភមង្គល​។​បក្ស​កុម្មុយនិស្តចិន​ធ្វើអ្វីៗ​សុទ្ធតែ​ដើម្បី​ធ្វើឱ្យ​ប្រជាជន​ទទួល​បាន​ផលប្រយោជន៍​ដ៏ពិត​ប្រាកដ។

មូលហេតុបណ្តាលឱ្យលោកWangXianpingមានភាព​ក្រីក្រគឺដោយសារតែ​ប្រព័ន្ធ​គមនាគមន៍​អន់ថយ។បន្ទាប់ពី​បាន​រើផ្ទះចូល​ក្នុង​សហគមន៍​Jinpingកាល​ពី​ឆ្នាំ២០១៦ ​ប្តីប្រពន្ធ​លោក​មាន​ការងារធ្វើ​ ​ដោយសារ​ប្រាក់ចំណូល​ដែលផ្តល់ដល់​កសិករតាម​គោល​នយោបាយ ​គ្រួសារ​លោក​បាន​ប្រាក់ចំណូល​លើសពី​៤ម៉ឺន​យាន់ប្រាក់​ចិន​ក្នុង​ឆ្នាំ២០១៩។ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ​ជនក្រីក្រចំនួន​ជាង​៩លាន៦សែន​នាក់នៃ​ប្រទេស​ចិន​បាន​រើ​ផ្ទះ​ចេញ​ពី​តំបន់ក្រីក្រ​ដើម្បី​លុបបំបាត់ភាព​ក្រីក្រ។

 

អ្នកបកប្រែ:Ma Xiaoqing