ដោយសារតែទទួលការប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ មានប្រទេសជាច្រើនបានបិទប្រទេសឬទីក្រុង។ ហេតុនេះហើយបានជាមានខ្សែអាកាសចរណ៍អន្តរជាតិត្រូវបានលុបចោល ដែលបានបង្កើតឱ្យមានការខូចខាតយ៉ាងធំសម្បើមសម្រាប់ក្រុមហ៊ុនអាការសចរណ៍និងពាណិជ្ជកម្មអន្តរជាតិនាំចេញនាំចូល។ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍និងក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិឆ្លងផុតពីគ្រាលំបាក នាយកដ្ឋានគយព្រលានយន្តហោះបានបញ្ចេញវិធានការចំនួន១៦ ដើម្បីញ៉ាំងឱ្យពាណិជ្ជកម្មអន្តរជាតិកំណើនដោយស្តេរភាព ដូចជានឹងប្រើប្រាស់យន្តហោះដឹកអ្នកដំណើរកែប្រែទៅជាដឹកជញ្ជូនទំនិញ សម្រាប់ទំនិញនាំចេញនាំចូលសម្រេចក្នុងការឆ្លងព្រំដែន“7×24ម៉ោង”។
យន្តហោះអ្នកដំណើរដឹកជញ្ជូនទំនិញលើកដំបូងនៃក្រុមហ៊ុនឡាក់គីអ៊ែរ(Lucky Air)ពីថ្ងៃទី២២ ខែមេសាបានទៅកាន់ទីក្រុងបាងកកប្រទេសថៃ ពេលជើងហោះហើរនេះត្រឡប់មកខេត្តយូណានវិញនឹងត្រៀមនាំចូលផ្លែឈើនិងត្រីតំបន់ត្រូពិកបន្ទាប់មក ក្រុមហ៊ុននេះសង្ឃឹមថានឹងបង្កើតកិច្ចសហប្រតិបតិ្តការជាមួយសហគ្រាសបរទេស។
នាថ្ងៃទី២២ ខែមេសា នៅព្រលានយន្តហោះឆាំងសុយគុនមីញខេត្តយូណាន បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍YTOCargoកំពុងតែធ្វើការត្រៀមសម្រាប់សម្ភារៈពេទ្យប្រឆាំងជំងឺកូវីដ១៩ដូចជាម៉ាស់មុនពេលដឹកជញ្ជូនទៅកាន់ប្រទេសប៉ាគីស្ថាន។
សូមបញ្ជាក់ថា តាំងពីខែមីនាឆ្នាំនេះកន្លងមក គយព្រលានយន្តហោះឆាំងសុយគុនមីញខេត្តយូណានបានធានាជើងហោះហើរដឹកជញ្ជូនទំនិញគ្រប់ប្រភេទសរុបជាង៣០គ្រឿង ទំនិញនាំចេញនាំចូលមានដល់ ២៣២៧ តោន៕
អ្នកសារព័ត៌មាន៖ Liu Ziyu
អ្នកបកប្រែ៖ លីហ្សា