លោកស៊ីជីនភីងតបសារលិខិរបស់អ្នកវិទ្យាសាស្រ្តជើងចាស់ដែលចូលរួមភារកិច្ចបង្ហោះផ្កាយរណប“Dongfanghong១”ដោយគូសបញ្ជាក់ថា ហ៊ានយកឈ្នះលើឧបសគ្គទាំងអស់ដើម្បីឡើងដល់ចំណុចកំពូលនៃវិទ្យាសាស្រ្តនិងបច្ចេកទេសអវកាសដោយភាពក្លាហាន

2020-04-24 17:55:52 |ប្រភព:CRI

 ខណៈពេល​​ទិវា​អវកាស​ប្រទេស​ចិនលើក​ទី៥និង​គម្រប់៥០ឆ្នាំ​នៃការបាញ់បង្ហោះ​ផ្កាយ​រណប​“Dongfanghong១​”ដោយ​ជោគជ័យជិត​ចូលមកដល់ ​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត ​ប្រធាន​រដ្ឋ​និងជាប្រធាន​គណៈ​កម្មាធិការយោធា​មជ្ឈិមចិនបាន​តបលិខិតរបស់អ្នក​វិទ្យាសាស្រ្តជើង​ចាស់ដែល​ចូលរួម​ភារកិច្ច​បង្ហោះ​​ផ្កាយ​រណប“Dongfanghong១​”កាលពីថ្ងៃ​ទី ​២៣​ខែមេសាដោយ​សម្តែង​ការសួរសុខ​ទុក្ខយ៉ាង​ស្មោះហើយ​បានលើកពី​​ក្តីរំពឹង​ទៅលើ​បុគ្គលិក​អវកាស​ក្នុងការពន្លឿន​កិច្ចកសាង​ប្រទេស​ខ្លាំងក្លា​ខាងអវកាស។

ក្នុងសារលិខិត​ លោក​ស៊ីជីនភីង​បានថ្លែងថា ​៥០ឆ្នាំមុន ​ផ្កាយ​រណប“Dongfanghong១​”ត្រូវបាន​បាញ់បង្ហោះ​ដោយ​ជោគជ័យ។ ​អ្នកទាំងអស់​គ្នាបាន​បង្កើត​សមិទ្ធផល​ដ៏អស្ចារ្យ​ដែលគួរឱ្យ​គ្រប់ជនជាតិនៅ​ប្រទេស​ចិនមាន​មោទនភាព ​និងបង្ហាញឱ្យ​ឃើញ​នូវស្មារតី​ខិតខំត​ស៊ូប្រយុទ្ធ​របស់​ប្រជាជាតិចិន។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ​បុគ្គលិក​អវកាស​ក្នុងយុគសម័យ​ថ្មីត្រូវចាត់ទុក​បុគ្គលិក​អវកាស​ជើងចាស់​ជាគំរូ ​ហ៊ានពុះពារ​ឧបសគ្គទាំង​អស់ ​ក្នុងការសិក្សា​ស្រាវជ្រាវ​​អវកាសនៃ​ប្រទេស​ចិនដោយ​មាន​ភាពកាន់នឹងនរ​និងយូរអង្វែង​ ដើម្បី​សម្រេច​សុបិន​ដ៏​អស្ចារ្យ​ស្តីពី​ការកសាងប្រទេស​ជាតិខ្លាំងក្លា​ផ្នែកអវកាស​ក្នុងពេលឆាប់ៗ។

 

អ្នកបកប្រែ:Sun Lingling