យោងតាមដំណឹងពីមន្ទីរធារាសាស្ត្រខេត្តយូណាននាថ្ងៃទី២៥ ខែមេសាបានឱ្យដឹងថា គិតដល់ថ្ងៃទី២២ ខែមេសា ទូទាំងខេត្តយូណានបានបញ្ជូនធនធានមនុស្សប្រឆាំងគ្រោះរាំងស្ងួតចំនួន១២០.២៣ ម៉ឺននាក់ និងថវិកាប្រឆាំងគ្រោះរាំងស្ងួតចំនួន ៨០ លានដុល្លារអាមេរិក។ ក្នុងនោះ បានជួយដោះស្រាយបញ្ហាការលំបាកដល់មនុស្សចំនួន១៥៤.១៣ម៉ឺននាក់និងសត្វស្រុកធំៗចំនួន៤៥.៤២ម៉ឺនក្បាលក្នុងបញ្ហាទឹកបរិភោគ៕
អ្នកសារព័ត៌មាន៖ Chen Jing
អ្នកបកប្រែ៖ លីហ្សា