ការសិក្សាស្រាវជ្រាវវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងវីរុសCOVID-19របស់ប្រទេសចិនកំពុងដំណើរការប្រកបដោយរបៀបរៀបរយល្អ អ្នកជំនាញចិនរំពឹងទុកថាអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញអន្តរជាតិ

2020-04-28 18:20:58 |ប្រភព:CRI

អ្នក​សារ​ព័ត៌មាន​បាន​ទទួល​ដំណឹង​ពី​សន្និសីទសារ​ព័ត៌មាន​របស់​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​កាល​ពី​ថ្ងៃទី ២៧ ខែមេសា​ឱ្យ​ដឹងថា បច្ចុប្បន្ន ផែនការ​សិក្សា​ស្រាវ​ជ្រាវ​វ៉ាក់សាំង​សម្រាប់​ប្រឆាំង​នឹង​វីរុស​COVID-19ចំនួន​ ៥​ ​ដែល​បានទទួល​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាលចិន​បាន​និង​កំពុង​ដំណើរការ​ដែលប្រកប​ដោយ​របៀបរៀបរយ​ល្អ​​ ។ អ្នក​ជំនាញ​ចិន​រំពឹងទុក​ថា អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អ្នក​ជំនាញ​អន្តរជាតិ ។

លោក​Wang Guiqiang ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ​ទី​មួយ​នៃ​សកលវិទ្យាល័យ​ប៉េកាំង​បាន​ឧទ្ទេសនាម​ថា រដ្ឋាភិបាលចិន​បាន​ចាប់​ដំណើរការ​ភ្លាម​នូវ​ផែនការ​សិក្សា​ស្រាវជ្រាវ​វ៉ាក់សាំងបន្ទាប់​ពី​ផ្ទុះ​ជំងឺ​ឆ្លង​​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​Wang Guiqiang បាន​ថ្លែង​ទៀត​ថា ការ​សិក្សា​ស្រាវ​ជ្រាវវ៉ាក់សាំង​​ជា​គម្រោង​ធំមួយ​ បច្ចុប្បន្ន​ ប្រទេសចិន​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សិក្សា​ស្រាវជ្រាវ​ជា​មួយ​ប្រទេស​អាមេរិក អាល្លឺម៉ង់​ និង​អង់គ្លេស​ជាដើម ៕

 

អ្នកបកប្រែ:Zhai Qianqian