លោក កឹងស័ង អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងកាលពីថ្ងៃទី២៧ខែមេសាថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលបុគ្គលមួយចំនួនរបស់សហរដ្ឋអាមេរិកយកប្រទេសចិនជាឧបករណ៍រកសំឡេងឆ្នោត ដោយយកករណីជំងឺឆ្លងលាបពណ៌ទៅលើប្រទេសចិន ធ្វើឱ្យខូចខាតផលប្រយោជន៍របស់ប្រទេសចិន។
គួរបញ្ជាក់ថា ថ្មីៗនេះប្រព័ន្ធសារព័តមានអាមេរិកបានលាតត្រដាងកំណត់ហេតុមួយច្បាប់ដែលគណៈកម្មាធិការទូទាំងប្រទេសនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិកផ្ញើទៅកាន់ស្ថាប័នចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយស្នើបេក្ខជនគណបក្សសាធារណៈរដ្ឋអាមេរិកឱ្យទប់ទល់នឹងវិបត្តជំងឺឆ្លងតាមរយៈការវាយប្រហារយ៉ាងសកម្មចំពោះប្រទេសចិន។ កំណត់ហេតុបានបង្ហាញទៀតថា សមាជិកគណបក្សសាធារណរដ្ឋអាមេរិកប៉ុនប៉ងបន្តយកប្រទេសចិនជាឧបករណ៍រកសំឡេងឆ្នោតក្នុងការបោះឆ្នោតជាសកលរបស់សហរដ្ឋអាមេរិក ។ ទាក់ទិននឹងរឿងនេះ ខណៈពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក កឹងស័ង បានគូសបញ្ជាក់ថា ហេតុអ្វីកម្លាំងនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក ចង់យកជំងឺកូវីដ១៩មកលាបពណ៌និងវាយប្រហារលើប្រទេសចិន ចម្លើយគឺមិនបាច់និយាយក៏ដឹងដែរ៕
អ្នកបកប្រែ:Li Zhanjing