ផ្លូវរូងក្រោមដីដាជូសាននៃផ្លូវដែក ឌារុយត្រូវសាងសង់ឱ្យឆ្លងកាត់ទាំងស្រុង

2020-04-29 17:42:17 |ប្រភព:yunnangateway

នាថ្ងៃទី២៨ ខែមេសា ផ្លូវរូងក្រោមដីដាជូសាននៃផ្លូវដែក ឌារុយ(ទីក្រុងដាលី-ទីក្រុងរុយលី)ត្រូវបានដាក់ឱ្យឆ្លងកាត់ទាំងស្រុង។

ផ្លូវរូងក្រោមដីដាជូសានមានប្រវែងបណ្តោយ១៤.៥ គីឡូម៉ែត្រ  ជាផ្នែកសំខាន់ក្នុងច្រកធំអន្តរជាតិចិន-មីយ៉ាន់ម៉ា  ផ្លូវរូងក្រោមដីត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៨រយៈពេលសាងសង់ដំបូងត្រូវគេរំពឹងថាប្រហែល ៥ ឆ្នាំកន្លះ  ក៏ប៉ុន្តែដោយសារតែលក្ខខណ្ឌភូមិសាស្ត្រក្នុងផ្លូវរូងក្រោមដីដ៏ស្មុគស្មាញ សំណង់មានលក្ខណៈពិបាកខ្លាំងណាស់។

សម្រាប់ផ្នែកពិបាកជីកបំផុតនៃផ្លូវរូងក្រោមដី  គឺជីកតែបាន ២០ សង់ទីម៉ែត្រក្នុងមួយថ្ងៃ។ សីតុណ្ហភាពនៅក្នុងផ្លូវរូងក្រោមដីលើស ៤០ អង្សាសេ  ហើយត្រូវការប្រើប្រាស់ចំនួនដុំទឹកកកច្រើនដើម្បីឱ្យកម្មករត្រជាក់។ ក្រុមការងារសាងសង់ធ្វើការរាល់ ៣០ នាទីត្រូវសម្រាកម្តង  ហើយរាល់៣ម៉ោងត្រូវផ្លាស់វេនម្តង។

តាមការខិតខំប្រឹងប្រែងអស់រយៈពេល ១២ ឆ្នាំដោយអ្នកសាងសង់ផ្លូវដែក  ផ្លូវរូងក្រោមដីដាជូសានដែលត្រូវបានគេហៅថា  “ផ្លូវរូងក្រោមដីពិបាកជីកបំផុត”អាចឆ្លងកាត់ទាំងស្រុង។ នៅពេលអនាគត  រថភ្លើងឆ្លងកាត់ផ្លូវរូងក្រោមដីនេះនឹងចំណាយពេលតែ ៧ នាទីប៉ុណ្ណោះ ។

  

ប្រវែងផ្លូវដែកផ្លូវដែក ឌារុយមានប្រវែងបណ្តោយប្រហែល ៣៣០ គីឡូម៉ែត្រដោយចាប់ផ្តើមពីទិសខាងកើតគឺទីក្រុងដាលីក្នុងខេត្តយូណានដល់ទិសខាងលិចគឺទីក្រុង រុយរីដែលស្ថិតនៅតាមព្រំដែនចិន - មីយ៉ាន់ម៉ា៕

អ្នកបកប្រែ៖ លីហ្សា