ថ្ងៃទី២៨ខែមេសា លោកកឹងស័ងអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននិងកំពុងផ្តល់ការគាំទ្រនិងជំនួយយ៉ាងសកម្មដល់សហគ្រាសក្នុងការស្តារផលិតកម្មឡើងវិញ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីនានាក្នុងការការពុះពារផលប៉ះពាល់បណ្តាលពីករណីជំងឺឆ្លង ព្រមនិងធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់និងត្រួសត្រាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើមូលដ្ឋានផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។
តាមការផ្សាយដំណឹងឱ្យដឹងថា ប៉ុន្មានខែចុងក្រោយនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិន សភាពាណិជ្ជកម្មសៀងអាមេរិកនៅហៃនិងក្រុមហ៊ុន Pricewaterhouse បានរួម
សហការគ្នាធ្វើការស្ទង់មតិពាណិជ្ជកម្មដែលសំដៅចំពោះសហគ្រាសអាមេរិកនៅចិន។ របាយការណ៍បានបង្ហាញថា សហគ្រាសអាមេរិកនៅចិនភាគច្រើនសម្តែងសុទិដ្ឋិនិយមចំពោះការស្តារផលិតកម្មឡើងវិញក្នុងរយៈកាលខាងមុខ ហើយគ្មានបំណងដកចេញ
ពីទីផ្សារចិននោះទេ។
លោកកឹងស័ងបានថ្លែងថា ការស្ទង់មតិលើកនេះបានឆ្លុះបញ្ចាំងថែមទៀតនូវភាពធន់ដ៏ខ្លាំងក្លានិងធាតុពិតដែលផ្តល់ផលប្រយោជន៍និងភាពអនុគ្រោះដល់គ្នានៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ ទីផ្សារប្រើប្រាស់របស់ប្រទេសទាំងពីរមានទ្រង់ទ្រាយធំ ហើយខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់សេវាកម្មបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវនិងប្រកកបដោយវិចារណញ្ញាណរបស់សហគ្រាសនៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់ការជំរុញឱ្យចិននិងអាមេរិកបម្រះខ្លួនចេញពីផលប៉ះពាល់នៃករណីជំងឺឆ្លងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗផងដែរ៕
អ្នកបកប្រែ:Guo Xiangqing