ពេលវេលាបើកធ្វើមហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិនត្រូវបានប្រកាសនៅថ្ងៃទី ២៩ ខែ មេសា នោះ ។ នៅថ្ងៃដដែលនោះ កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្រេចថា កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងរៀបចំធ្វើនៅក្រុងប៉េកាំងនាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ។
បានបង្ហាញថា បច្ចុប្បន្ននេះ ស្ថានភាពបង្ការនិងគ្រប់គ្រងជំងឺ Covid-19 នៅប្រទេសចិនបន្តវិវឌ្ឍទៅរកភាពល្អប្រសើរ ជីវិតសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅបានវិលទៅរកភាពប្រក្រតីឡើងវិញ ។ ដោយគិតពិចារណាលើកត្តាទាំងនេះ គឺសមស្របលក្ខខណ្ឌសម្រាប់ការបើកកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសនីតិកាលទី ១៣ ។
គួរបញ្ជាក់ថា ថ្ងៃទី ២៩ ខែ មេសា កិច្ចប្រជុំប្រធានគណៈកម្មការទូទាំងប្រទេសចិននៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានស្វើឱ្យបើកកិច្ចប្រជុំលើកទី ៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិតីកាលទី ១៣ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង៕
អ្នកបកប្រែ:Guo Xiangqing