ក្នុងថ្ងៃសម្រាកបុណ្យពលកម្មទេសចិន ដែលគិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែឧសភា ទូទាំងប្រទេសចិនបានទទួលភ្ញៀវទេសចរក្នុងស្រុកចំនួនសរុប១១៥លាននាក់ បានទទួលប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុក៦៧១០លានដុល្លារអាមេរិក នេះបើកតាមស្ថិតិពីក្រសួងវប្បធម៌និងទេសចរណ៍ប្រទេសចិន។
ខេត្តយូណានបានទទួលភ្ញៀវទេសចរមានចំនួនសរុប៩៩៦.៦២ម៉ឺននាក់ ដែលបានត្រឡប់មកដល់៦៦.៨%នៃចំនួនក្នុងរយៈពេលដូចគ្នាឆ្នាំមុន បានទទួលប្រាក់ចំណូលពីទេសចរណ៍១១០៨លានដុល្លារអាមេរិក ដែលបានត្រឡប់មកដល់៦៨.៦%នៃចំនួនក្នុងរយៈពេលដូចគ្នាឆ្នាំមុន។
ទូទាំងខេត្តយូណានបានបើកតំបន់ទេសចរណ៍ចំនួន៣២៨ អត្រាបើកដល់៩៨.៥%។ សណ្ឋាគារលំដាប់ផ្កាយដែលបានបើកដំណើរការឡើងវិញមានចំនួន៤៥៤ ស្មើនឹង ៧៤.៤%នៃសណ្ឋារគារសរុប។ ទីភ្នាក់ងារទេសចរណ៍បើកដំណើការក្នុងតំបន់ខេត្តមានចំនួន៣៨២ស្មើនឹង ៣៦.៥%នៃទីភ្នាក់ងារទេសចរណ៍សរុប។ អ្នកជំនាញមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណានបង្ហាញថា ទីផ្សារវិស័យទេសចរណ៍ទូទាំងខេត្តយូណានត្រូវបានងើបឡើងមកវិញហួសពីការរំពឹងទុក៕
អ្នកសារព័ត៌មាន៖Wang Huan
អ្នកបកប្រែ៖ លីហ្សា