យោងតាមស្ថានភាពប្រឆាំងជំងឺកូវីដ១៩នៃខេត្តយូណានកាន់តែល្អប្រសើរ ថ្នាក់ទី១ ទី២ និងទី៣នៃសាលាបឋមសិក្សាខេត្តយូណានបានបើកបវេសនកាលជាផ្លូវការ។ បច្ចុប្បន្ននេះ សាលាបឋមសិក្សានិងអនុវិទ្យាល័យនៃខេត្តយូណានទាំងអស់បានបើកបវេសនកាល ហើយប្រែមកជាស្ថានភាពធម្មតា។
ដើម្បីធ្វើការប្រឆាំងជំងឺកូវីដ១៩ឱ្យបានល្អ ខេត្តយូណានទាមទារសាលានីមួយៗរៀបចំឱ្យសិស្សបើកបវេសនកាលក្នុងពេលខុសៗគ្នា និងពាក់ម៉ាស់ ព្រមទាំងក្នុងមួយថ្ងៃត្រួតពិនិត្យកម្តៅរាងកាយបីដង៕
អ្នកសារព័ត៌មាន៖ Li Maoying Zhu Hongxia
អ្នកបកក្រែ៖ លីហ្សា