ការនាំចេញរបស់ចិននៅខែមេសាកើនឡើង ៨.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩

2020-05-07 17:43:00 |ប្រភព:CRI

អគ្គ​នាយក​ដ្ឋាន​គយ​ចិន​បាន​ប្រកាស​ទិន្នន័យ​កាលពី​ថ្ងៃទី ៧ ខែ​ឧសភា​ថា​  ការ​នាំចេញ​របស់​ចិន​នៅ​ខែ​មេសា​បាន​កើន​ឡើង​​ ៨.២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​ ២០១៩ ។​ ​ពាណិជ្ជកម្មអន្តរជាតិ​របស់ចិន​​​មាន​ទំហំរុប​ ២.៥ ទី្រលាន​យាន់​ប្រាក់​ចិន​ ។

សមាគម​​អាស៊ាននៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​ចិនដដែល​​ ។ ពី​ខែ​មករា​ដល់​ខែ​មេសា​ ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិននិង​អាស៊ាន​សរុប​ ១.៣៥ ទ្រីលាន​យាន់​ប្រាក់ចិន​ កើនជាង​ ៥.៧ % ។

ទន្ទឹម​​ជាមួយ​គ្នា​នេះ​ ការ​នាំចេញ​នាំចូល​រវាង​ចិននិង​បណ្តា​ប្រទេស​តាម​បណ្តោយ​ “ខ្សែក្រវាត់​និង​ផ្លូវ” មាន​ទំហំ​​សរុប​ ២.៧៦ ទ្រីលានយាន់​បា្រក់​ចិន​ កើន​ជាង​ ០.៩ % ។

អ្នក​សិក្សាស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​បានថ្លែង​ថា​ កំណើន​នៃ​ការ​នាំ​ចេញ​របស់​ចិន​នៅ​ខែ​មេសា​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដោយ​បាន​បង្ហាញ​ពី​ភាព​ធន់​​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​ចិន​ ព្រមទាំងត្រូវការ​​យ៉ាង​ធំ​ធេង​ចំពោះ​ផលិតផល​ចិន​ពី​សំណាក់​ទីផ្សារ​អន្តរជាតិ ។

 

អ្នកបកប្រែ:Li Qingli