ចំនួនជួញដូរនិងចំនួនផលិតផ្កាស្រស់របស់ទីក្រុងគុនមីញនៅឆមាសទី១បានកើនឡើងរហូតដល់ ១៧៥៨លានទង

2020-05-08 17:30:19 |ប្រភព:yunnangateway

ថ្មីៗនេះ នៅទីផ្សារជួញដូរផ្កាកាត់ស្រស់ដ៏ធំបំផុតនៅអាស៊ីគឺផ្សារជួញដូរផ្កាដូវណានគុនមីញ ការជួញដូរផ្កាយ៉ាងល្អប្រសើរ  ចំនួនការផ្គត់ផ្គង់ផ្កានិងតម្រូវការរបស់ផ្កាសុទ្ធតែមានច្រើន។  ដោយសារតែទទួលផលប៉ះពាល់ពីជំងឺកូវីដ១៩  ទីក្រុងគុនមីញបានចាត់វិធានការដោយមានប្រសិទ្ធិភាព  ដើម្បីជួយឧស្សាហកម្មផ្កាឱ្យស្តារឡើងវិញ  ថែមទាំងនាំឱ្យកសិករដាំផ្កានិងអ្នកលក់ផ្កាកែប្រែវិធីសាស្ត្រលក់ផ្កា  ប្រើប្រាស់វិធីសាស្ត្រលក់ផ្កាដោយបើកការផ្សាយផ្ទាល់លើអ៊ីនធឺណែត  ដើម្បីបញ្ចូលកម្លាំងចលករថ្មីសម្រាប់ឧស្សាហកម្មផ្កាយូណាន។ 

យោងតាមស្ថិតិបានឱ្យដឹងថា  ចំនួនផលិតផ្កាស្រស់របស់ទីក្រុងគុនមីញបានកើនឡើងដល់១៧៥៨លានទងនៅឆមាសទី១ឆ្នាំនេះ  ដែលបានកើនឡើង៣.២%បើប្រៀបធៀបនឹងឆ្នាំមុន។  ជាមួយគ្នានេះ  ចំនួនជួញដូរផ្កាប្រចាំថ្ងៃនៃផ្សារជួញដូរផ្កាដូវណានគុនមីញត្រូវបានកើនឡើងជាបន្តបន្ទាប់៕

អ្នកសារព័ត៌មាន៖ Yang Zheng

អ្នកបកប្រែ៖លីហ្សា