ដើម្បីទម្លាក់កំហុកលើប្រទេសចិន រដ្ឋាភិបាលអាមេរិកកំពុងឃោសនាឧបាយកលនៅគ្រប់ទីកន្លែងថា វីរុសកូវីដ១៩កើតចេញពីបន្ទប់ពិសោធន៍ចិន ។ ប៉ុន្តែការសន្និដ្ឋាននេះផ្ទុយនឹងមតិជាច្រើននៅក្នុងរដ្ឋាភិបាលអាមេរិក ហើយក៏រងការទិទៀនយ៉ាងខ្លាំងពីអ្នកជំនាញនិងបញ្ញវន្តមជ្ឈដ្ឋាននានាផងដែរ ។
កាលពីថ្ងៃទី ៧ ខែឧសភាតាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុយើង លោក Frederic Bushman សាស្ត្រាចារ្យអតិសុខុមប្រាណវេជ្ជសាស្ត្រនៃសកលវិទ្យាល័យPennsylvaniaថ្លែងថា វាគ្មានលទ្ធភាពទេ វាជាការនិយាយផ្តេសផ្តាសសុទ្ធសាធ ។ វីរុសមានលទ្ធភាពខ្លាំងដែលចម្លងពីសត្វទៅមនុស្ស ។ វីរុសប្រភេទនេះស្រដៀងនឹងវីរុសលើសត្វប្រចៀវ តែមិនមែនដូចគ្នាទាំងស្រុងទេ ។ ដូច្នេះ អាចនិយាយបានថា វីរុសកើតចេញពីសត្វប្រចៀវ ។
លោកបញ្ជាក់ថា គ្មានមូលហេតុសម្គាល់ថាវាជាអាវុធជីវសាស្ត្រដែលផលិតឡើងក្នុងចេតនាអ្វីមួយនោះទេ ៕
អ្នកបកប្រែ:Xu Xiaoxia