ធនាគារប្រជាជនចិននិងរដ្ឋបាលគ្រប់គ្រងរូបិយបណ្ណចិនបានប្រកាសកាលពីថ្ងៃទី ៧ ខែឧសភាថា នឹងលុបចោលការដាក់កំហិតលើកូតានៃវិនិយោគិនអន្តរជាតិ ដើម្បីជំរុញការបើកទូលាយថែមមួយកម្រិតទៀតនៃទីផ្សារហិរញ្ញវត្ថុចិន ។
តាម « ការកំណត់ស្តីពីការគ្រប់គ្រងមូលបត្ររបស់វិនិយោគិនអន្តរជាតិក្នុងដែនចិន » ដែលបានប្រកាសកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា នឹងលុបចោលការដាក់កំហិតលើកូតាមូលបត្ររបស់វិនិយោគិនអន្តរជាតិដែលសមស្របនឹងការកំណត់ ហើយចុះបញ្ជីចំពោះសកម្មភាពប្តូរប្រាក់និងផ្ញើប្រាក់ឆ្លងដែនរបស់វិនិយោគិនទាំងនេះ ។
អ្នកបកប្រែ:Sun Lingling