លោកស៊ី ជីនភីងប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅខេត្តសានស៊ី ថ្ងៃដំបូងបានអញ្ជើញទៅដល់ក្រុងដាថុងដើម្បីត្រួតពិនិត្យការងារលុបបំបាត់ភាពក្រីក្រ

2020-05-12 18:08:36 |ប្រភព:CRI

ថ្ងៃទី ១១ ខែ​ឧសភា លោក ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ខេត្ត​សានស៊ី​ដើម្បី​ត្រួត​ពិនិត្យ​ការងារ  ជា​ដំបូង​ លោក​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ដាថុង ។ នៅ​រសៀល​ថ្ងៃ​ដដែល​ លោក​ ស៊ី ជីនភីង​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការងារ​ជា​បន្ត​បន្ទាប់​នៅ​មូលដ្ឋាន​​ដាំដុះផ្កាDayliliសរីរាង្គតាមស្តង់ដារនិងភូមិ Fangcheng ឃុំ Xiping នៅខណ្ឌ ​Yunzhou​ ​ក្រុង Datong ដើម្បីស្វែងយល់ពី​​ស្ថានភាពការងារពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៅទីនោះ ។

សូម​បញ្ជាក់​ថា ភូមិ Fangcheng ឃុំ Xiping នៅខណ្ឌ ​Yunzhou​ ​ក្រុង Datong ​បាន​បង្កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​ភូមិ​ក្រីក្រ​ពីរ​ក្នុង​តំបន់​នោះ មាន​គ្រួសារ​ក្រីក្រ​៧៧ គ្រួសារ​សរុប​១៥៨​នាក់​ ។ បន្ទាប់​ពីបាន​បង្កើត​ជា​ភូមិ​ថ្មី ​ក៏​បាន​ចាប់​ផ្តើម​អភិវឌ្ឍ​មុខ​របរ​ដាំ​ដុះ​ផ្កាDaylili ព្រៃ​ឈើ​សេដ្ឋកិច្ច​និង​ធញ្ញជាតិ​ជាដើម ។ គិត​រហូត​ដល់​ចុង​ឆ្នាំ ២០១៩ គ្រួសារ​ក្រីក្រ​​នៃ​ភូមិ​  Fangcheng បាន​បម្រះ​ខ្លួន​ចេញ​ពី​ភាពក្រីក្រ​ទាំង​អស់​ហើយ​ ។

ខណៈ​ពេល​ចុះ​ត្រួត​ពិនិត្យ​ការងារ លោក ស៊ី ជីនភីង​បាន​ចូល​ទៅ​ផ្ទះ​របស់​អ្នក​ភូមិ​ឈ្មោះ Bai Gaoshan លោក​បាន​អង្គុយ​សំណេះ​សំណាល​ជា​មួយ​ក្រុម​គ្រួសារគាត់​ ។ លោក​តា​​ Bai Gaoshan បាន​រៀប​រាប់​ជូន​លោក​អគ្គលេខាធិការ​បក្សដោយ​ក្តី​រំភើប​អំ​ពី​ជីវភាព​រស់​នៅ​ដ៏​ល្អ​ប្រសើរ​បន្ទាប់​ពី​ការ​រើ​ផ្ទះ​និង​ទទួលបានការ​​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​សូម​ដឹង​គុណ​ចំពោះជីវភាព​រស់​នៅ​ដ៏​មាន​សុភមង្គល​នា​ពេល​បច្ចុប្បនេះ ។ លោក ស៊ី ជីនភីង បាន​លើក​ឡើង​ថា បក្ស​កុម្មុយនិស្ត​ចិន​នឹង​ខឹត​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​និង​សុភមង្គល​ជូន​ចំពោះ​ប្រជាជន ក៏​ដូច​ជា​ដឹក​នាំ​ប្រជាជន​ឱ្យ​ស្វែង​រក​ផ្លូវ​អភិវឌ្ឍន៍​និង​មាន​ជីវភាព​ធូរធារ ៕

 

អ្នកបកប្រែ:Guo Xiangqing