ស្ថាបនិកនៃវេបសាយ”Grayzone”អាមេរិក៖រដ្ឋាភិបាលអាមេរិកទម្លាក់កំហុសទៅឱ្យប្រទេសចិនដើម្បីច្រានចោលទំនួលខុសត្រូវ

2020-05-13 17:10:16 |ប្រភព:CRI

ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូកាល​ពី​ថ្ងៃ​ទី​១០​ខែ​ឧសភា លោកMax Blumenthalស្ថាបនិក​នៃ​វេបសាយ”Grayzone”ដែល​ជាវេបសាយ​ផ្សព្វ​ផ្សាយ​ដំណឹង​បែប​ស៊ើប​អង្កេត​របស់​អាមេរិក​បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិក​មិន​អើ​ពើ​នឹង​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩​ដែល​ប្រទេស​ចិន​បាន​ជូន​ដំណឹង​នោះ​ទេ​ដែល​បាន​បណ្តាល​ឱ្យ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​មាន​សភាព​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​បច្ចុប្បន្ន ។ រីឯទង្វើ​របស់​អាមេរិក​ដែល​ទម្លាក់​កំហុស​ទៅ​ឱ្យ​ប្រទេស​ចិន​បន្ទាប់​ពី​សភាពការណ៍​ជំងឺ​ឆ្លង​មាន​ភាព​កាន់​តែ​អាប់​អួរ​ទៅ​ៗ គឺកាន់​តែ​គ្មាន​ប្រយោជន៍​អ្វីទាល់​តែ​សោះ។

លោកMax Blumenthalបាន​ថ្លែង​ថា បច្ចុប្បន្ន អាមេរិក​បាន​ផ្តាច់​ដោយ​ឯកតោភាគី​នូវ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វេជ្ជសាស្រ្ត​ជា​មួយ​ប្រទេស​ចិន ឯ​ប្រការ​នេះ​គឺ​អា​មេ​រិក​ត្រូវ​ការ​ជា​បន្ទាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​លើក​នេះ រដ្ឋាភិបាល​អាមេរិក​គួរ​តែ​អញ្ជើញ​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិនទៅ​អាមេរិក ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ទប់ទល់​នឹង​ជំងឺ​ឆ្លង​នៅ​ក្រុង​វូហាន​ដល់​បុគ្គលិក​ពេទ្យ​អាមេរិក ។

លោកMax Blumenthalបាន​ថ្លែង​ទៀត​ថា ពេល​រក​ឃើញ​ថា សភាពការណ៍​ជំងឺ​ឆ្លង​នៃ​ប្រទេស​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ​រដ្ឋាភិបាល​អាមេរិកក៏​ចាប់​ផ្តើម​ច្រាន​ចោល​ទំនួល​ខុស​ត្រូវ នៅ​ក្រោម​ការ​ជំរុញ​របស់​រដ្ឋាភិបាល​លោក​ត្រាំ ឧបាយ​កល​ដែល​ថា វីរុស​កូវីដ​១៩​បាន​កើត​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ចិន​បាន​ត្រូវ​ប្រឌិត​ឡើង ។ ពាក្យ​សម្តី​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​អ្នក​វិទ្យាសាស្រ្ត​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ក្នុង​នោះ​បូក​រួម​ទាំង​លោកវេជ្ជ​បណ្ឌិតFauciសមាជិក​សំខាន់​នៃ​ក្រុម​ការ​ងារ​ទប់ទល់​វីរុស​កូវីដ​១៩​នៃ​សេតវិមាន​អាមេរិកផង​ដែរ ៕

 

អ្នកបកប្រែ:Zheng Lei