ធុរកិច្ចអេឡិចត្រូនិកនៅជនបទប្រទេសចិនសម្រេចការគ្របដណ្តប់នៅស្រុកក្រីក្រថ្នាក់ជាតិទាំងអស់

2020-05-13 17:15:30 |ប្រភព:CRI

ថ្ងៃទី១២ ខែឧសភា ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​គោល​នយោបាយ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ ​លោក​WangBingnan​អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​​បាន​ថ្លែង​ថា​ ​ធុរកិច្ច​អេឡិចត្រូនិក​នៅ​ជនបទ​ប្រទេស​ចិន​បាន​វិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ដោយ​​សម្រេច​ការ​គ្រប​ដណ្តប់​ស្រុក​ក្រីក្រ​ថ្នាក់​ជាតិ​ចំនួន​៨៣២​ទូទាំង​ប្រទេស​ចិន​។​

លោក​WangBingnanបាន​ឧទ្ទេសនាម​ថា​ ទំហំ​លក់រាយ​តាម​អនឡាញ​នៅ​ជនបទ​ចិន​បាន​កើនឡើង​ដល់​១,៨​ប៊ីលាន​យាន់​ប្រាក់​ចិន​នៅ​ឆ្នាំ​២០១៤​ដល់​ទំហំ​១,៧ទ្រីលាន​យាន់​ប្រាក់​ចិន​នៅ​ឆ្នាំ​២០១៩ ​ដែល​មាន​ទ្រង់ទ្រាយ​គុណ​នឹង​​៨,៤ដង។

នៅ​ឆ្នាំ​២០១៩ ​ទំហំ​​លក់រាយ​ផលិតផលកសិកម្ម​តាម​អនឡាញ​ឡើង​ដល់​៣សែន​​៩ម៉ឺន៧ពាន់​៥រយ​លាន​យាន់ប្រាក់​ចិន​ កើនឡើង២៧ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​​ឆ្នាំ​២០១៨ ​បាន​បន្ថែម​ប្រាក់​ចំណូល​ដល់​ប្រជកសិករក្រីក្រ​ចំនួន​ជាង​៣លាន​នាក់​។

គិតរហូត​ដល់​បច្ចុប្បន្ននេះ ​​អ្នកប្រើលេងអ៊ីនធឺណិត​នៅ​ជនបទ​ចិន​មាន​ចំនួន​លើស​ពី​២៥០លាន​នាក់ ការ​ទិញ​ទំនិញ​តាម​អនឡាញ​​បាន​ក្លាយ​ទៅ​ជា​រឿង​​ប្រក្រតី​ក្នុង​ជីវភាព​រស់នៅ​របស់​កសិករ ​សេវាកម្ម​និង​ផលិតផល​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​​ចូល​ទីផ្សារ​ជនបទ ​កែប្រែ​ជីវភាព​រស់​នៅ​និង​ទម្លាប់​ប្រើប្រាស់​របស់​កសិករ៕

អ្នកបកប្រែ:Liu Yan