នាព្រឹកថ្ងៃទី១០ ខែឧសភាសន្និសីទលើកទីបីនៃសភាតំណាងប្រជាជនទូទាំងខេត្តយូណានសម័យ១៣បានបើកសម្ពោធនៅទីក្រុងគុនមីញ លោក RuanChenfa អភិបាលខេត្តតំណាងរដ្ឋបាលប្រជាជនខេត្តយូណានធ្វើរបាយការណ៍ការងាររដ្ឋបាល។
ឆ្នាំ២០១៩ ខេត្តយូណានបានទទួលសមិទ្ធិផលដូចតទៅ
នៅឆ្នាំ២០១៩ ខេត្តយូណានបានសម្រេចឱ្យប្រជាជនក្រីក្រចំនួន៩៥%ចាកចេញពីភាពក្រីក្រ ភូមិក្រីក្រចំនួន៩៥%ត្រូវដកចេញពីបញ្ជីឈ្មោះភូមិក្រីក្រ ស្រុកក្រីក្រចំនួន៩០% ដកមួកស្រុកក្រីក្រ មនុស្សចំនួន១.៥លាននាក់បានរើរចូលគេហដ្ឋានថ្មី។
នៅឆ្នាំ២០១៩ ផលិតផលក្នុងខេត្តសរុប(GDP)នៃខេត្តយូណានដល់២.៣២លានលានយ័ន ស្មើនឹង៣២៧.៦ពាន់លានដុល្លារអាមេរិក ដែលឈរលំដាប់ទី១៨ក្នុងប្រទេសចិន។
នៅឆ្នាំ២០១៩ ខេត្តយូណានបានអភិវឌ្ឍន៍ឧស្សាហកម្មធំចំនួន៨យ៉ាងខ្លាំងក្លា ការវិនិយោគលើវិស័យឧស្សាហកម្មបានកើនឡើង១១.៧% ប្រាក់ចំណូលសរុបលើវិស័យទេសចរណ៍ជាង១.១លានលានយ័នស្មើនឹង១៥៥.០៥ពាន់លានដុល្លារអាមេរិក។
ប្រាក់ចំណូលចម្បងនៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានបានកើនឡើង១៨.៣%។
ផ្លូវល្បឿនលឿនដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃខេត្តយូណានមានប្រវែងជាង៦០០០គីឡូម៉ែត្រនៅឆ្នាំ២០១៩។
អត្រាចំនួនថ្ងៃខ្យល់មានគុណភាពល្អក្នុងទីក្រុងលើស៩៨.១%ការចាត់វិធានការគ្រប់គ្រងសំណឹកដីមានទំហំ ៥៥១៦ គីឡូម៉ែត្រការ៉េ អត្រាគ្របដណ្តប់ព្រៃឈើដល់ ៦២.៤%។
តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីប្រទេសចិន(យូណាន)បានបើកសម្ភោធ ទំហំពាណិជ្ជកម្មបរទេសនាំចេញនាំចូលសរុបបានកើនឡើង១៧.៩% សមតុល្យទូទាត់RMB ឆ្លងដែនមានចំនួន៥០០ពាន់លានយ័នស្មើនឹង៧០៥.៨រយលានដុល្លារអាមេរិក។
ការងារក្នុងទីក្រុងបានកើនឡើង៥៣.៤ម៉ឺនកន្លែង ប្រាក់ចំណូលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងទីក្រុងបានកើនឡើង៨.២%ក្នុងស្រុកភូមិបានកើនឡើង១០.៥%។ មន្ទីរពេទ្យពហុជំនាញថ្នាក់ស្រុកស្តង់ដារកើនដល់១០៦មន្ទីរពេទ្យ។
នៅឆ្នាំ២០២០ ខេត្តយូណានមានគោលដៅដូចតទៅ
នៅឆ្នាំ២០២០ខេត្តយូណាននឹងសម្រេចគោលដៅអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចដូចតទៅ៖ ការវិនិយោគលើអចលនវត្ថុនឹងកើនឡើង១០%ឡើង កញ្ចប់ថវិកាសាធារណៈទូទៅក្នុងស្រុកនឹងកើនឡើង២% អត្រាអត់ការងារធ្វើនឹងគ្រប់គ្រងចន្លោះ៥.៥% អត្រាCPIនឹងគ្រប់គ្រងចន្លោះ៣.៥%។
ការធានាស្រុកក្រីក្រចំនួន ៩ ភូមិចំនួន៤២៩ មនុស្សចំនួន៤៤.២ម៉ឺននាក់ចាកចេញពីភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ។
បង្កើនបន្ថែមកម្លាំងសាងសង់“ឌីជីថលខេត្តយូណាន”។
ផ្លូវល្បឿនលឿនទូទាំងខេត្តយូណានដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងមានប្រវែងលើស៩០០០គីឡូម៉ែត្រនៅចុងឆ្នាំ២០២០។
បន្ថែមបណ្តាញបំពង់ឧស្ម័នធម្មជាតិថ្មីជាង៤០០គីឡូម៉ែត្រ ជំរុញការកសាងប៉ូលនៃវិស័យភ័ស្តុភារសម្រាប់ប្រទេសចំនួន៥ ជម្រុញឱ្យខេត្តយូណានបើកទូលាយក្នុងកម្រិតខ្ពស់បន្ថែមទៀត ៕
អ្នកបកប្រែ៖ លីហ្សា