ថ្មីៗកន្លងទៅនេះ លោកMichael H Fuchsអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៃមជ្ឈមណ្ឌលស្រាវជ្រាវអំពីការវិវត្តន៍របស់អាមេរិកបានចុះផ្សាយអត្ថបទថា រដ្ឋាភិបាលរបស់លោកត្រាំបានធ្វើឱ្យអាមេរិកក្លាយជាឧបសគ្គមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩លើពិភពលោក។
អត្ថបទនេះបានបង្ហាញថា អាមេរិកត្រូវគួរនាំមុខក្នុងការអំពាវនាវឱ្យផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជួយប្រទេសទាំងនេះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តែរដ្ឋាភិបាលរបស់លោកត្រាំបែរជារារាំងប្រតិបត្តិការរបស់ប្រទេសG២០ទៅវិញ។ក្នុងអំឡុងពេលផ្ទុះឡើងករណីជំងឺកូវីដ-១៩ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យពិភពលោកទាំងមូលឈប់បាញ់គ្នា ហើយងាកមកប្រមូលផ្តុំកម្លាំងដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ខណៈពេលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិធ្វើការបោះឆ្នោតអំពីសេចក្តីសម្រេចចិត្តមួយនេះ ប្រទេសដទៃសុទ្ធតែបោះឆ្នោតគាំទ្រ មានតែអាមេរិកបោះឆ្នោតបដិសេធ។ថ្ងៃទី៤ ខែឧសភា សហភាពអឺរ៉ុបរៀបចំធ្វើសន្និសីទ ដើម្បីនៃអង្គាសប្រាក់សម្រាប់សិក្សាស្រាវជ្រាវវិធីព្យាបាលជំងឺកូវីដ-១៩និងផលិតវ៉ាក់សាំង។តែអាមេរិកអវត្តមាន ក៏គ្មានការឆ្លើយតបផ្លូវការឬបរិច្ចាគប្រាក់នោះដែរ។
បច្ចុប្បន្ននេះ ស្ថានការណ៍ជំងឺកូវីដ-១៩នៅអាមេរិកតានតឹងក្រៃលែង ករណីឆ្លងជំងឺកូវីដ-១៩និងករណីស្លាប់ខ្ពស់ជាងប្រទេសដទៃយ៉ាងឆ្ងាយ តែរដ្ឋាភិបាលរបស់លោកត្រាំបែរជាខិតខំស្វែងរកមធ្យោបាយដើម្បីច្រានចោលទំនួលខុសត្រូវដែលធ្វើឱ្យជំងឺកូវីដ-១៩ក្នុងប្រទេសបាត់ការអាចគ្រប់គ្រង ដោយបង្កើតពាក្យចចាមអារ៉ាម ដើម្បីទម្លាក់កំហុសឱ្យប្រទេសចិនទៅវិញ៕
អ្នកបកប្រែ:Liu Yan