បទវិភាគអន្តរជាតិ៖”ការតម្កល់នយោបាយនៅពីលើវិទ្យាសាស្រ្ត”ធ្វើឱ្យការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកធ្លាក់ក្នុងភាពជាប់គាំង

2020-05-15 17:27:29 |ប្រភព:CRI

ក្នុង​អត្ថបទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោកZhengYong​nianសាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​អាស៊ី​បូព៌ា​នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ធ្វើ​ការ​វិភាគ​យ៉ាង​ស៊ី​ជម្រៅ​ចំពោះ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ខុស​គ្នា​រវាងបូព៌ា​និង​បស្ចិម​ប្រទេស។លោក​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់ថា អ្នក​កាន់​អំណាច​បាន​តម្កល់​នយោ​បាយ​នៅ​ពី​លើ​វិទ្យាសាស្រ្ត នេះ​គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​បណ្តាល​ឱ្យ​អាមេរិក​ទទួល​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើក​នេះ ។

​ដូច​ពាក្យ​សម្តី​របស់​លោកZhengYong​nian​ដូច្នោះ គិត​រហូត​ដល់​បច្ចុប្បន្ន ជា​រៀង​រាល់​ថ្ងៃ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​អាមេរិក​ហាក់​ដូច​ជា​បាន​ធ្វើ​ឡើង​ជុំ​វិញ​អំណាច​រដ្ឋបាល។ ឥស្សរជន​អ្នក​វិភាគ​បាន​ថ្លែង​ថា បញ្ហា​នៅ​ពី​ក្រោយ​ទង្វើ​របស់​អ្នក​នយោ​បាយ​អាមេរិក គឺ​ពួក​គេ​ព្រួយ​បារម្ភ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ដោយ​ទ្រង់​ទ្រាយ​ធំ​នឹង​វាយ​ប្រហារ​ដល់​សេដ្ឋកិច្ច​ហើយ​អាច​បង្ក​ជា​ផល​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​សកល​របស់​ពួក​គេ​ផង​ដែរ។ដើម្បី​ធានា​ដល់​សន្លឹក​ឆ្នោត ពួក​គេ​សឹង​តែ​ទុក​ចោល​មួយ​អន្លើ​នូវ​សេចក្តី​ណែ​នាំ​បែប​វិទ្យាសាស្រ្ត​មួយ​នៃ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​សហរដ្ឋ​អាមេរិក​ស្តីពីការ​បើក​ដំណើរ​ការ​កន្លែង​សាធារណៈក្នុង​កាលៈទេសៈណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​សុវត្ថិភាព​អាយុ​ជីវិត​របស់​សាធារណជន ហើយបង្ខំជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។

ដូចគ្នានេះដែរ​ ​ដើម្បីលាក់បាំងពី​ភាពអសមត្ថភាពរបស់ខ្លួន​ក្នុងការ​ទប់ទល់នឹងជំងឺឆ្លង​ ​ថ្នាក់ដឹកនាំអាមេរិក​បាន​ទទូច​ធ្វើ​នយោបាយ​តូបនីយកម្ម​នូវ​ករណីជំងឺឆ្លង​ ដោយបង្កើត​ពាក្យចចាមអារ៉ាមថា​”វីរុស​កើតចេញ​ពីបន្ទប់​ពិសោធន៍របស់ចិន”។ ​ពួកគេនៅបាន​លូកដៃ​រារាំង​យ៉ាង​ចំហនូវ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​​​វិទ្យាស្ត្រ​ជាប្រក្រតីរវាង​ចិន​និងអាមេរិក​ទៀតផង​​។

លោក​ Gerald T. Keusch​​ អនុប្រធាន​នៃបន្ទប់ពិសោធន៍​​ជំងឺឆ្លង​ប្រភេទថ្មីថ្នាក់ជាតិ​នៃ​សកលវិទ្យាល័យ​ Boston និង​លោក​ Dennis Carrol​ អ្នក​ទទួល​​ខុសត្រូវ​ផែនការ​ក្រុមហ្សែន​វីរុសទូទាំង​ពិភពលោក​បាន​ថ្លែង​ថា​ ​ទង្វើ​​របស់​រដ្ឋាភិបាលអាមេរិក​​បែបនេះ​បាន​បង្ហាញថា​រដ្ឋាភិបាល​អាមេរិក​កំពុងបំផ្លាញ​ដល់​ការសិក្សាស្រាវជ្រាវ​វិទ្យាសាស្រ្តសដែលមាន​សារៈ​​សំខាន់​ដ៏ពិតប្រាកដ​ដើម្បីផលប្រយោជន៍​នយោបាយ​ដែល​គ្មាន​តម្លៃ​ទៅវិញ​។

លោក​ Zheng Yongnian សម្គាល់ឃើញថា​ បើ​នតម្កល់​យោបាយ​នៅពីលើ​វិទ្យាសាស្ត្រ​ នោះ​នឹង​ពិបាករកវិធីសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនណាស់​​។​ ​បើអ៊ីចឹង​ វា​នឹងក្លាយទៅជា​ជា​សោកនាដកម្ម​មួយ​លើក​៕

 

អ្នកបកប្រែ:Zheng Lei