លោកស៊ី ជីនភីង អញ្ជើញជាអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន

2020-05-15 17:34:49 |ប្រភព:CRI

ថ្ងៃទី ១៤ ខែ​ឧសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​កមជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ ដើម្បី​វិភាគ​ពី​ស្ថានភាព​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​ទាំង​​ជាតិ​និង​អន្តរជាតិ ព្រម​និង​សិក្សា​និង​រៀប​ចំចាត់​ចែងការងារ​​ ក្នុ​ងន័យ​ធ្វើ​ឱ្យវិធានការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ជា​ប្រចាំ​​អាច​ទទួល​បាន​ការ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព ក៏ដូច​ជា​បាន​សិក្សា​​អំពី​ការ​លើក​កម្ពស់​កម្រិត​ស្ថិរភាព​និង​កម្លាំង​ប្រកួត​ប្រជែង​នៃ​​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់របស់​ប្រទេស​ចិន​ផង​ដែរ​ ។ លោក ស៊ី​ជីនភីង អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​អញ្ជើញជា​អធិបតី​ព្រម​ទាំង​​ថ្លែង​សុន្ទរកថាគន្លឹះ ។

ក្នុ​ងកិច្ច​ប្រជុំ លោក ស៊ី ជីនភីង បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៅ​ទូទាំង​ប្រទេស​ចិន​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ជា​ទូទៅ ប៉ុន្តែ​ព្រម​ជា​មួយ​គ្នា​នេះ ស្ថានការណ៍​ជំងឺ​ឆ្លង​នៅ​ក្រៅ​ដែន​មាន​ភាព​កាន់​តែធ្ងន់​ធ្ងរ​និង​ស្មុគ​ស្មាញ ដូច្នេះ ភារកិច្ច​របស់​ប្រទេស​ចិនដែល​​បង្ការ​កុំ​ឱ្យ​ជំងឺ​ឆ្លង​រីក​រាល​ដាល​ជា​ថ្មី​ឡើង​វិញ នៅ​តែ​មាន​ភាពលំបាក​និង​ធ្ងន់​ធ្ងរ​ដដែល ។

លោក ស៊ី ជីនភីង បាន​គូសបញ្ជាក់​ថា ត្រួវ​បង្កើ​នការងារ​បង្ការ​កុំ​ឱ្យ​មាន​ជំងឺ​ឆ្លង​រាតត្បាត​ឡើង​វិញ​នៅ​តំបន់​និង​ទី​តាំង​សំខាន់ៗ ។ រដ្ឋបាល​ក្រុង​ប៉េកាំង​ត្រូវ​បង្កើន​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ក្នុង​អំឡុង​ពេល​បើក​ធ្វើ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ ។ ក្រៅ​ពី​នេះ ត្រួវ​ណែនាំ​ឱ្យ​សាលា​រៀន​គ្រោង​ផែនការ​​បង្ការ​និង​គ្រប់​គ្រងជំងឺ​ឆ្លង​ក្នុង​​ខណៈ​ពេលបើក​​ឱ្យ​សិស្ស​ចូល​រៀន​ឡើង​វិញ ដើម្បី​ធានា​សុវត្ថិភាព​និង​សុខភាព​​របស់​គ្រូ​បង្រៀន​និង​សិស្សានុសិស្ស ។

កិច្ច​ប្រជុំ​លើក​នេះ​បាន​គូសបញ្ជាក់​ថា ត្រូវ​ចាត់​វិធានការ​កាន់​តែ​មាន​ភាព​រស់​រវើក​​ សំ​ដៅ​ចំពោះ​សភាពការណ៍​ថ្មី​និង​និន្នាការថ្មី​នៅ​ក្រៅ​ដែន ។ ត្រូវ​បន្ត​ធ្វើឱ្យ​បាន​ល្អ​នូវ​​ការ​ងារ​យកចិត្ត​ទុក​ដាក់​និង​​​ថែ​ទាំប្រជាពលរដ្ឋ​ចិន​នៅ​បរទេស ត្រូវ​បន្ត​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​បង្ការ​និង​គ្រប់​គ្រងជំងឺ​ឆ្លង​​មាន​ភាព​កាន់​តែស៊ី​ជម្រៅ ៕

 

អ្នកបកប្រែ:Guo Xiangqing