បច្ចុប្បន្ននេះ ស្ថានការណ៍ប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ នៃខេត្តយូណានបានប្រែជាល្អបណ្តើៗ។ នាថ្ងៃទី១៨ ខែឧសភា មន្ទីរអប់រំខេត្តយូណានបានចេញសេចក្តីជូនដំណឹងថា ចំពោះសាលាមត្តេយ្យនិងសាលាអប់រំពិសេស(ដូចជាសាលាជនពិការ)ដែលប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ដល់ស្តង់ដារប្រឆាំងជំងឺកូវីដ១៩នៃរដ្ឋបាលអាចបើកបវេសនកាលនាថ្ងៃទី២៥ ខែឧសភា។
សេចក្តីជូនដំណឹងនេះទាមទារឱ្យសិស្សបើកបវេសនកាលបែងចែកជាច្រើនលើកតាមពេលខុសៗពេល សាលាត្រូវត្រួតពិនិត្យនិងសង្កេតស្ថានភាពសុខភាពនិងប្រវត្តិសាស្ត្រដំណើររបស់សិស្ស មុនពេលបើកបវេសនកាល ។ ចំពោះអ្នកដែលត្រូវបានវិនិច្ឆ័យត្រូវការធ្វើត្រួតពិនិត្យអាស៊ីត Nucleic សាលាត្រូវការរៀបចំធ្វើត្រួតពិនិត្យទាំងអស់។ នៅថ្ងៃទីមួយនៃការបើកបវេសនកាល សាលាត្រូវរៀបចំបង្រៀនចំណេះដឹងអំពីការប្រឆាំងជំងឺកូវីដ១៩និងការពារខ្លួនដល់គ្រូបង្រៀននិងសិស្ស គ្រូបង្រៀនត្រូវការយកចិត្តទុកដាក់ដល់សិស្សក្នុងការរក្សាទម្លាប់អនាម័យខ្លួនឱ្យបានល្អ។ សាលាត្រូវរៀបចំការហ្វឹកហាត់បណ្តោះអាសន្នប្រឆាំងជំងឺកូវីដ១៩ ដើម្បីបង្រៀនសិស្សជំនាញការពារខ្លួនជាចាំបាច់។ ក្នុងបន្ទប់ត្រូវធានាខ្យល់ចេញចូលល្អធ្វើការសម្លាប់មេរោគតាមវីធីសាស្ត្រស្តង់ដារ និងប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ក្នុងសាលាឱ្យបានល្អ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តយូណាន ចំពោះសាលាបឋមសិក្សា និងអនុវិទ្យាល័យដែលប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ដល់ស្តង់ដារប្រឆាំងជំងឺកូវីដ១៩នៃរដ្ឋបាលបើកបវេសនកាលទាំងអស់ ឯសាកលវិទ្យល័យនានាដូចជាសាកលវិទ្យល័យយូណានបានបើកបវេសនកាលដោយបែងចែកជាច្រើនលើកតាមពេលខុសៗគ្នា៕
អ្នកបកប្រែ៖ លីហ្សា