លោក ស៊ីជីនភីង ថែ្លងថា ធ្វើឱ្យទីផ្សារដើរតួនាទីសម្រេចយ៉ាងម៉ឺងម៉ាត់ក្នុងការបែងចែកធនធាន ហើយមិនអាចវិលត្រឡប់ទៅរកផ្លូវចាស់នៃសេដ្ឋកិច្ចដែលបានគ្រោងទុកនោះវិញ

2020-05-25 11:58:46 |ប្រភព:CRI

នៅក្នុង​កិច្ចប្រជុំ​ជាក្រុម​នៃ​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន ​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចង្អុល​បង្ហាញ​ថា ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី ​១៨ ​បាន​សម្រេចចិត្ត​ថា ​ធ្វើឱ្យ​ទីផ្សារ​ដើរតួនាទី​សម្រេច​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​បែងចែក​ធនធាន ​ខណៈពេល​ត្រូវតែ​ដើរ​តួនាទី​របស់​រដ្ឋាភិបាល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។​បន្ទាប់ពី​ការកែទម្រង់​និង​ការប្រតិបត្តិ​ជាក់​ស្តែង ​ពួកយើង​បាន​យល់​ឃើញ​ថា ​ត្រូវ​ពុះពារ​ភាពខ្វាក់ភ្នែក​នៃ​ទីផ្សារ​ជា​ដាច់ខាត ​ហើយ​ក៏​មិន​អាច​វិល​ត្រឡប់​ទៅរក​ផ្លូវចាស់​នៃ​សេដ្ឋកិច្ច​ដែល​បាន​គ្រោង​ទុក​នោះ​វិញ​ដែរ​។​ពួកយើង​គួរតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​តភ្ជាប់​តួនាទី​នៃ​ទីផ្សារ​និង​រដ្ឋាភិបាល​ឱ្យកាន់តែ​ប្រសើរឡើង ​នេះ​គឺជា​ដំណើរការ​មួយ​ដែល​ទទួលបាន​ភាពល្អឥតខ្ចោះ៕​

 

អ្នកបកប្រែ:Wei Wei