នាពេលថ្មីៗនេះ ឥស្សរជននៃប្រទេសជាច្រើនបានថែ្លងថា មហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង ហើយជឿជាក់ថា សេដ្ឋកិច្ចចិននឹងងើបឡើងវិញជាបណ្តើរៗនូវភាពរស់វវើកនិងលើកកម្ពស់ជំនឿចិត្តនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
ឥស្សរជននៃមជ្ឈដ្ឋាននយោបាយនិងបញ្ញវន្តនៅក្រៅប្រទេសបានថែ្លងថា កាលពីឆ្នាំមុនកន្លងមក សេដ្ឋកិច្ចរបស់ប្រទេសចិនសម្រេចបាននូវកំណើននឹងនរ។ទោះបីរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងក៏ដោយ ប៉ុន្តែជឿជាក់ថា ប្រទេសចិនអាចកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺឆ្លងដល់អប្បបរមាបំផុតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចដែលក៏មានសារៈសំខាន់សម្រាប់ពិភពលោកផងដែរ។
អ្នកស្រាវជ្រាវមួយរូបនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្ររុស្ស៊ីបានថែ្លងថា មហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនមិនបានដាក់ចេញនូវគោលដៅជាក់លាក់សម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំនោះទេ។សេចក្តីសម្រេចចិត្តនេះគឺសមហេតុផល។លោកយល់ឃើញថា ប្រទេសចិនអាចផ្តោតសំខាន់លើការស្វែងរកការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ហើយបន្តយកចិត្តទុកដាក់លើគ្រប់វិស័យ ដូចជា ការលុបបំបាត់ភាពក្រីក្រនិងការដោះស្រាយបញ្ហាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាដើម។
លោក Carlos Correa នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលភាគខាងត្បូងបានលើកឡើងថា ការងើបឡើងវិញនូវភាពរស់រវើកនៃសេដ្ឋកិច្ចចិននឹងនាំមកនូវផលវិជ្ជមានដល់បណ្តាប្រទេសជាច្រើន។លោកគិតថា នេះក៏ជាគោលបំណងរបស់ពិភពលោកទាំងមូលផងដែរ។ការស្តារឡើងវិញនៃសេដ្ឋកិច្ចចិននឹងជំរុញពិភពលោកទាំងមូល៕
អ្នកបកប្រែ:Wei Wei