សន្និសីទប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង។ថ្ងៃទី២៤ ខែឧសភា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការពិគ្រោះពិភាក្សានៃគណៈប្រតិភូខេត្តHubei ដោយបានគូសបញ្ជាក់ថា រដ្ឋាភិបាលមជ្ឈិមបក្សកុម្មុយនិស្តចិននិងសហគ្រាសមជ្ឈិមចិននឹងបន្តបង្កើនកម្លាំងគាំទ្រចំពោះខេត្តHubeiឱ្យស្តារឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ធ្វើឱ្យឧត្តមភាពផ្នែកគោលនយោបាយក្លាយទៅជាឧបត្តមភាពផ្នែកអភិវឌ្ឍ។
លោកស៊ីជីនភីងបន្តទៀតថា ឋានៈដ៏សំខាន់របស់ខេត្តHubeiក្នុងការអភិវឌ្ឍឋ្នាក់តំបន់និងថ្នាក់ជាតិប្រទេសនៃចិនគឺមិនកែប្រែនោះទេ ដូចនេះ ត្រូវជួយដោះស្រាយការលំបាកដែលសហគ្រាសជាពិសេសមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យមកំពុងប្រឈមមុខ ដាក់ចេញនិងអនុវត្តឱ្យបានឆាប់នូវវិធានការគ្រប់បែបយ៉ាងដើម្បីជំរុញការប្រើប្រាស់ កាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ឱ្យដល់កម្រិតទាបបំផុតពោលគឺត្រូវរកមធ្យោបាយគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន។ចាត់ចែងការងារខាងការបង្កើតឱកាសការងារសម្រាប់ក្រុមមនុស្សសំខាន់ដូចជានិស្សិតទើបបញ្ចប់ការសិក្សាពីសកលវិទ្យាល័យជាដើមនិងធានារដល់ជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន ត្រូវបំពេញភារកិច្ចលុបបំបាត់ភាពក្រីក្ររបស់ជនក្រីក្រនៅសេសសល់ឱ្យបានជាដាច់ខាត៕