ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃតំបន់ហុងកុងបានថ្លែងថា ការបង្កើតនិងធ្វើឱ្យមានសុក្រិតភាពនូវប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីគាំពារសន្តិសុខជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុង មានអំណោយផលដល់ការគាំពារសន្តិសុខជាតិឱ្យកាន់តែល្អ ព្រមនិងធានារការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”នៅតំបន់ហុងកុង សំដៅធានាឱ្យហុងកុងមានសន្តិសុខរយៈពេលយូរនិងមានការអភិវឌ្ឍប្រកបដោយភាពរុងរឿង ។
ថ្ងៃទី ២៥ ខែឧសភា លោកDong Jianhua អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ដោយបានធ្វើការវិភាគយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនូវភាពសំខាន់និងភាពចាំបាច់សម្រាប់ហុងកុងក្នុងការតាក់តែងច្បាប់មួយនេះឡើង ព្រមនិងអំពាវនាវអ្នកក្រុងហុងកុងឱ្យគាំទ្រដល់ការតាក់តែងច្បាប់មួយនេះដើម្បីផលប្រយោជន៍ហុងកុង និងធានាដល់ការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ប្រកបដោយភាពយូរអង្វែង ៕
អ្នកបកប្រែ:Zhai Qianqian