នាំយកគោលបំណងប្រជាជនជីណូនៃខេត្តយូណានទៅកាន់ទីក្រុងប៉េកាំង

2020-05-27 17:49:56 |ប្រភព:yunnangateway

មុនពេលរៀបចំសភាតំណាងប្រជាជនទូទាំងប្រទេសចិន អ្នកសារព័ត៌មានបានទៅដល់ភូមិឡូថឺ ឃុំជីណូសាន ទីក្រុងជីងហុង ខេត្តយូណាន  មើលឃើញលោកស្រី Luo AYingជាអ្នកតំណាងប្រជាជនទូទាំងប្រទេសចិននិងជាប្រធានសាខាគណបក្សប្រចាំភូមិឡូថឺឃុំជីណូសានកំពុងមានជំងឺផ្តាសាយ  ប៉ុន្តែនៅតែមមាញឹករៀបចំកិច្ចប្រជុំនិងដោះស្រាយកិច្ចការក្នុងភូមិ  ហើយស្ទង់មតិយោបល់​ពីប្រជាជន។

តាំងពីប្រទេសចិនចាប់ផ្តើមអនុវត្តយុទ្ធនាការចាកចេញពីភាពក្រីក្រមក  កម្មាភិបាលនិងប្រជាជននៅឃូំជីណូសានខិតខំប្រឹងប្រែងនៅជួរមុខ​ ដើម្បីលុបបំបាត់ភាពក្រីក្រ។  បច្ចុប្បន្ននេះ  គណៈកម្មាធិការភូមិឡូថឺទាំងមូលបានចាកចេញពីភាពក្រីក្រ  ប្រាក់ចំណូលសុទ្ធជាមធ្យមរបស់កសិករម្នាក់នៅឃុំជីណូសានឡើងដល់១១៣០០យ័នស្មើនឹង១៥៧៨ដុល្លារអាមេរិក  ជនជាតិភាគតិចក្នុងតំបន់គឺជនជាតីជីណូទាំងអស់ក៏បានចាកចេញពីភាពក្រីក្រផងដែរ។

លោកស្រី Luo AYingថ្លែងថា  ក្រោយពីបានចាកចេញពីភាពក្រីក្រ  គ្រួសារជនជាតិជីណូនីមួយៗ បានទិញម៉ូតូនិងទូរស័ព្ទឆ្លាតវៃ  មានខ្លះបានទិញរថយន្តផងដែរ។  “តាំងនាមជាអ្នកតំណាងប្រជាជនតែមួយគត់នៃជនជាតិជីណូទូទាំងប្រទេសចិន  ខ្ញុំនឹងទទួលខុសត្រូវឱ្យបានល្អ។”តាំងពីថ្ងៃត្រូវជ្រើសរើសជាអ្នកតំណាងប្រជាជនទូទាំងប្រទេសចិនកន្លងមក  លោកស្រី Luo AYingបានគិតគូរ តើធ្វើដូចម្តេចអាចនាំយកសម្លេងពីមូលដ្ឋាននិងក្តីរំពឹងរបស់ប្រជាជនទៅកាន់ទីក្រុងប៉េកាំងក៏ដូចជានៅសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

នៅឆ្នាំ២០១៩  លោកស្រី Luo AYingបានលើកមតិយោបល់ទៅកាន់សភាតំណាងប្រជាជនទូទាំងប្រទេសចិននូវការតំឡើងប្រាក់ចំណូលដល់គ្រូពេទ្យប្រចាំភូមិ  បូកបញ្ចូលគ្រូពេទ្យក្នុងភូមិចូលក្នុងសមាជិកវិទ្យាស្ថានសុខាភិបាលរបស់ឃុំក្នុងការគ្រប់គ្រងក្រោមគោលការណ៍រួមតែមួយ  បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់គ្រូពេទ្យប្រចាំភូមិឱ្យបានល្អ  ព្រមទាំងដោះស្រាយបញ្ហាថែទាំផ្សេងនៅពេលចាស់ជរាសម្រាប់គ្រូពេទ្យទាំងនេះ។  យោបល់នេះទទួលបានយកចិត្តទុកដាក់ពីស្ថាប័នពាក់ពន្ធ  ដែលជំរុញឱ្យបញ្ហានេះទទួលបានការដោះស្រាយ​។

លោកស្រី Luo AYingនិយាយថា  នឹងបន្តលើកមតិយោបល់អំពី គម្រោងគាំពារ ជួយសង្គ្រោះនិងបន្តវេនការកសាងភាសាជីណូ។

 

សូមបញ្ជាក់ថា  ទោះបីមានការរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩នៅឆ្នាំនេះក៏ប៉ុន្តែស្តង់ដារចាកចេញពីភាពក្រីក្ររបស់ប្រទេសចិននឹងមិនផ្លាស់ប្តូរនោះទេ  ពោលគឺមិនត្រូវបានបន្ទាបឬមិនត្រូវបានតំឡើងនោះទេ។ ស្តង់ដារចាកចេញពីភាពក្រីក្រទូទាំងប្រទេសចិននៅឆ្នាំ ២០២០ គឺប្រាក់ចំណូលសុទ្ធរបស់មនុស្សម្នាក់មានប្រមាណ៤០០០ យ័នស្មើនឹង៥៦៥ដុល្លារអាមេរិក។  ក្រៅពីស្តង់ដារប្រាក់ចំណូល  ប្រទេសចិនបានកំណត់ស្តង់ដារអំពី"មិនព្រួយបារម្ភ"និង“ការធានា ៣”ដែល"មិនព្រួយបារម្ភ២ គឺមិនព្រួយបារម្ភលើម្ហូបអាហារ  និងមិនព្រួយបារម្ភលើការសៀកពាក់។ “ការធានា ៣”គឺការធានាលើកាតព្វកិច្ចអប់រំ ការធានា​លើ​សុខាភិបាលតាមមូលដ្ឋាននិងការធានាសន្តិសុខតាមគេហដ្ឋាន៕

អ្នកសារព័ត៌មាន៖ Dai Zhenhua

អ្នកបកប្រែ៖ លីហ្សា