រសៀលថ្ងៃទី២៦ ខែឧសភា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិននិងកងកម្លាំងប៉ូលីសប្រដាប់អាវុធក្នុងកិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ដោយគូសបញ្ជាក់ថា កងទ័ពទាំងមូលត្រូវបង្រួបបង្រួមគំនិតនិងប្រតិបត្តិការក្រោមការចាត់ចែងនិងសេចក្តីសម្រេចចិត្តរបស់មជ្ឈិមបក្ស ក្រោមបុរេល័ក្ខខ័ណ្ឌបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាប្រក្រតី ត្រូវជំរុញការងារគ្រប់ផ្នែករបស់កងទ័ព ដើម្បីសម្រេចគោទិសដៅភារកិច្ចឆ្នាំ២០២០អំពីការកសាងកិច្ចការពារជាតិនិងកងទ័ព បំពេញភារកិច្ចគ្រប់យ៉ាងរបស់បក្សនិងប្រជាជនឱ្យបានយ៉ាងដាច់ខាត។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាការល្បងពិសោធន៍ជាក់ស្តែងមួយសម្រាប់កំណែទម្រង់កិច្ចការពារជាតិនិងកងទ័ពរបស់ចិន ទន្ទឹមនឹងនេះ ក៏ជាតម្រូវការថ្មីផងដែរ។ទាក់ទិននឹងស្ថានភាពនិងបញ្ហាថ្មីដែលលេចចេញក្នុងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ត្រូវដោះស្រាយដោយប្រើគំនិតនិងមធ្យោបាយច្នៃប្រឌិត។ត្រួវប្រើឧត្តមភាពលើវិស័យសិក្សារស្រាវជ្រាវនិងវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រយោធា
ពន្លឿនការសិក្សាស្រាវជ្រាវនិងផលិតថ្នាំព្យាបាលនិងវ៉ាក់សាំងជំងឺកូវីដ-១៩។ត្រូវបង្កើនការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាការពារជាតិ ជាពិសេសគឺការចៃ្នប្រឌិតដោយឯករាជ្យនិងការច្នៃប្រឌិតដំបូងគេ។ត្រូវកសាងប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើតជាក្រុមធនធានមនុស្សឯកទេសយោធាបែបថ្មី៕
អ្នកបកប្រែ:Liu Yan