ក្រសួងការបរទេសចិន ៖ ប្រទេសកាណាដាគួរកែតម្រូវកំហុសរបស់ខ្លួន ហើយដោះលែងលោកស្រីMeng Wanzhou ភ្លាម

2020-05-27 18:14:21 |ប្រភព:CRI

ទាក់ទិននឹងរឿង​ដែល​​តុលាការ​កាណាដា​នឹង​ប្រកាសពីសាលក្រមក្នុង​​សំណុំរឿង​ពាក់ព័ន្ធ​លោកស្រី​Meng Wanzhou ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ លោក​Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​នៃ​ក្រសួង​ការបរទេស​ចិន​ដែល​បាន​បើក​ធ្វើកាល​ពី​​ថ្ងៃទី ២៦ ខែ​ឧសភា ថា​ ប្រទេសចិន​មាន​គោលជំហរ​មិន​កែប្រែ និង​ច្បាស់លាស់​ក្នុងរឿង​ពាក់ព័ន្ធនឹង​​លោកស្រី​​Meng Wanzhou ។ ប្រទេស​អាមេរិក​និង​កាណាដា​បាន​ប្រើប្រាស់ខុស​ទំនង​​នូវ​សន្ធិសញ្ញា​ធ្វើបត្យាប័ន​​ទ្វេភាគី ដោយ​ចាត់វិធានការ​បង្ខាំង​​ពលរដ្ឋ​ចិន ដែល​បាន​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​​ទៅ​លើ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ពលរដ្ឋចិន​ រឿង​នេះ​ជា​រឿង​នយោបាយ​ដ៏​ធ្ងន់​ធ្ងរ​មួយលើក​ ។

លោក ​Zhao Lijian បានថ្លែង​​ថា ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ដ៏​ត្រឹម​ត្រូវ​និ​ង​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ចិនគឺ​មិន​ងាករេ​ជា​ដាច់​ខាត ។ ភាគី​កាណាដា​គួរ​កែតម្រូវ​កំហុស​របស់​ខ្លួន ហើយ​ដោះ​លែង​លោក​ស្រី​ Meng Wanzhou ​ភ្លាម​ ព្រមនិង​ធានា​ឱ្យ​លោក​ស្រី​អាច​វិល​ត្រឡប់​មក​ប្រទេសចិន​វិញ​​ប្រកប​ដោយ​សុវត្ថិភាព​ ដើម្បី​ចៀសវាង​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិង​កាណាដា​រង​ការ​បំផ្លិច​​បំផ្លាញ​​ ៕

 

អ្នកបកប្រែ:Zhai Qianqian