នៅព្រឹកថ្ងៃទី ២៧ ខែឧសភា តាមម៉ោងក្នុងតំបន់វ៉ានឃូវឺរ តុលាការជាន់ខ្ពស់ខេត្តកូឡុំប៊ីប្រទេសកាណាដាបានប្រកាសសាលក្រមទីមួយក្នុងសំណុំរឿងធ្វើបត្យាប័នលោកស្រីMeng Wanzhou ដោយបានសម្រេចថាលោកស្រីMeng Wanzhou អនុប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិហិរញ្ញវត្ថុនៃក្រុមហ៊ុនHUAWEI គឺ “ប្រព្រឹត្តបទល្មើសស្តង់ដារពីរ” ហេតុដូច្នេះ នឹងបន្តធ្វើការជំនុំជម្រះលើសំណុំរឿងធ្វើបត្យាប័នលោកស្រីMeng Wanzhou តទៅទៀត ហើយលោកស្រីMeng Wanzhou ត្រូវជាប់ឃុំនៅប្រទេសកាណាដាដើម្បីចូលរួមសវនាការពាក់ព័ន្ធដែលនឹងបើកធ្វើជាបន្តបន្ទាប់ទៀតនៅប្រទេសកាណាដា ព្រមនិងរង់ចាំពីការប្រកាសសាលក្រមថ្មី ។
ថ្ងៃដដែល លោកស្រីMeng Wanzhou បានចូលខ្លួនក្នុងសវនាការរបស់តុលាការកាណាដា ។
ទាក់ទិននឹងរឿងនេះ ក្រុមហ៊ុនHUAWEIបានចេញសេចក្តីថែ្លងការណ៍ ដោយសម្តែងការខកចិត្តចំពោះសាលក្រមរបស់តុលាការកាណាដា ។ សេចក្តីថ្លែងការណ៍នេះបានបង្ហាញថា យើងជឿជាក់រហូតមកថា លោកស្រីMeng Wanzhou គ្មានទោសទេ យើងនឹងបន្តគាំទ្រលោកស្រីMeng Wanzhou ក្នុងការស្វែងរកការកាត់ក្តីដែលប្រកបដោយយុត្តិធម៌និងមានសេរីភាពឡើងវិញ ។ យើងសង្ឃឹមថា ប្រព័ន្ធតុលាការកាណាដាអាចផ្តល់ភាពយុត្តិធម៌ដល់លោកស្រីMeng Wanzhou ៕
អ្នកបកប្រែ:Zhai Qianqian