អង្គការសុខភាពពិភពលោក៖មនុស្សដែលធ្លាប់ឆ្លងវីរុសកូវីដ-១៩ប្រហែលជានឹងមានប្រតិកម្មកាន់តែឆាប់រហ័សចំពោះជំងឺកូវីដ-១៩

2020-05-28 18:04:26 |ប្រភព:CRI

ថ្ងៃទី​២៧ ខែឧសភា តាម​ម៉ោង​ក្នុង​តំបន់​ អង្គការសុខភាព​ពិភពលោក​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​កូវីដ​-១៩​ ​លោក​MichaelRyanអ្នក​ទទួល​បន្ទុក​កម្មវិធី​ទប់​ទល់​ជា​បន្ទាន់​​ខាង​សុខាភិបាល​នៃ​អង្គការ​សុខភាព​ពិភពលោក​បានថ្លែងថា​ មាន​ភស្តុតាង​បង្ហាញថា​ ​ប្រសិន​បើ​ធ្លាប់​ឆ្លង​វីរុស​កូវីដ​-១៩​ នោះ​ប្រែហល​នឹង​​មាន​ប្រតិកម្ម​កាន់​តែ​ឆាប់​រហ័ស​ចំពោះជំងឺកូវីដ​-១៩​ ​តែ​គ្មាន​ភស្តុតាង​បង្ហាញថា​ ​វា​អាច​ការពារមនុស្ស​ដែល​ធ្លាប់​ឆ្លង​វីរុស​កូវីដ-១៩​មិន​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​-១៩​ទៀត​នោះឡើយ។

តែ​ប្រសិន​បើ​មាន​ប្រតិកម្ម​កោសិកា​T​ដែល​មាន​មូលដ្ឋាន​កាន់តែ​ធំទូលាយ ​ក៏​នឹង​នាំមក​
​នូវ​ក្តីសង្ឃឹម​សម្រាប់​មធ្យោបាយ​ដូច​ជា​ការ​ប្រើ​វ៉ាក់សាំង​ជា​ដើម​​ដើម្បី​មាន​​ប្រតិកម្ម​ស៊ាំ​នឹង​រោគ​រយៈ​ពេល​វែង​។​ប្រតិកម្ម​ធ្វើ​ឱ្យ​ស៊ាំ​នឹង​រោគ​នេះ​មាន​លទ្ធភាព​អាច​ជួយ​​ការពារ​រយៈ​ពេល​យូរ​ ​ទន្ទឹមនឹង​នេះ ​ក៏​មាន​អត្ថន័យ​ថា​ វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ការពារ​កាន់​តែ​ធំ​ទូលាយ​ថែម​ទៀត​៕​

 

អ្នកបកប្រែ:Liu Yan