នាថ្ងៃទី០២ ខែមិថុនា ខ្សែអាកាសចរណ៍ដឹកទំនិញអន្តរជាតិ“ទីក្រុងគុនមីញ-ទីក្រុងបាងកក”នៃក្រុមហ៊ុនChina Post បានបើកដំណើរការជាផ្លូវការ ខ្សែនេះក៏ជាខ្សែអាកាសចរណ៍អន្តរជាតិលើកដំបូងទៅកាន់ផ្ទាល់ទីក្រុងបាងកកប្រទេសថៃក្នុងបណ្តាញអាកាសចរណ៍ស្វយ័តនៃក្រុមហ៊ុនChina Post ផងដែរ។
ខ្សែអាកាសចរណ៍ដឹកទំនិញអន្តរជាតិ“ទីក្រុងគុនមីញ-ទីក្រុងបាងកក”នៃក្រុមហ៊ុនChina Postហោះហើររៀងរាល់ថ្ងៃអង្គារនិងថ្ងៃសៅរ៍។ ខ្សែអាកាសចរណ៍នេះដាក់ឱ្យប្រើប្រាស់ នឹងអាចជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកតភ្ជាប់និងទំនាក់ទំនង ពាណិជ្ជកម្ម និងការបម្រើវិស័យហិរញ្ញវត្ថុរវាងខេត្តយូណានប្រទេសចិននិងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។ អ្នកទទួលបន្ទុកនៃសាខាក្រុមហ៊ុនខេត្តយូណាននៃក្រុមហ៊ុន China Postគ្រុប បានបញ្ជាក់ថា ក្រុមហ៊ុន China Postគ្រុបនឹងដើរតួនាទីវិជ្ជមានក្នុងការឆ្លងកាត់គយនាំចេញនាំចូលអន្តរជាតិ នាំយកផ្កា ស្លឹកតែ ផ្លែឈើ បារី ត្បូង ផ្សិតនិងថ្នាំចិនសែនៃខេត្តយូណានទៅកាន់ក្រៅប្រទេសចិន ដើម្បីជួយស្តារក្រុមហ៊ុនវិនិយោគបរទេសឡើងវិញ។
សូមបញ្ជាក់ថា នាថ្ងៃទី២៣ ខែមករា ដល់ ថ្ងៃទី៣០ ខែឧសភា ក្រុមហ៊ុនChina Postបានរៀបចំកញ្ចប់អន្តរជាតិការពារនិងប្រឆាំងជំងឺកូវីដ១៩នាំចូលទំនិញចំនួន ៦៥០៣២ កញ្ចប់ កញ្ចប់អន្តរជាតិការពារនិងប្រឆាំងជំងឺកូវីដ១៩នាំចេញទំនិញចំនួន ៣៣២១១៧ កញ្ចប់ ។
អ្នកបកប្រែ៖ លីហ្សា