លទ្ធផលនៃការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច រកវីរុសកូវីដ១៩ចំពោះអ្នកក្រុងវូហាននៃប្រទេសចិនទាំងអស់ត្រូវបានប្រកាសកាលពីថ្ងៃទី២ខែមិថុនាថា ចាប់ពីម៉ោងសូន្យថ្ងៃទី១៤ខែឧសភាដល់ម៉ោង២៤ថ្ងៃទី១ខែមិថុនា ក្រុងវូហានបានការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច ចំពោះអ្នកក្រុងចំនួន៩លាន៨សែន៩ម៉ឺន៩ពាន់នាក់ដែលគ្មានរកឃើញករណីឆ្លងទេ។ក្នុងនោះមានអ្នកឆ្លងវីរុសដែលគ្មានរោគសញ្ញាចំនួន៣រយនាក់ ហើយអ្នកមានទំនាក់ទំនងជិតស្និទ្ធ១១៧៤នាក់ សុទ្ធតែរកឃើញអវិជ្ជមានទាំងអស់។
លោកសាស្រ្តាចារ្យនៃមន្ទីរស្រាវជ្រាវខាងភាពស៊ាំនៃទីក្រុងសៀងហៃបានថ្លែងថា ដោយសារកូវីដ១៩ជាជំងឺឆ្លងថ្មីម្យ៉ាង ដូចនេះការយល់ដឹងចំពោះវីរុសនេះរបស់អ្នកវិទ្យាសាស្រ្តកំពុងវិវឌ្ឍឥតឈប់ឈរ។បើមើលពីលទ្ធផលលើកនេះឃើញថា អ្នកឆ្លងដែលគ្មានរោគសញ្ញាមានលក្ខណៈចម្លងមិនសូវខ្លាំងទេដោយសារវីរុសដែលពួកគេផ្ទុកគឺវីរុសងាប់ ដូច្នេះពូកគេមិនអាចចម្លងទៅមនុស្សផ្សេងទៀតនោះទេ។
ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចដែលមានទ្រង់ទ្រាយធំបែបនេះជាលើកដំបូងលើពិភពលោក។អ្នកជំនាញជាច្រើនបានយល់ឃើញថា ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច ចំពោះអ្នកក្រុងវូហានទាំងអស់មានតម្លៃ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩លើផ្ទៃអន្តរជាតិ។
អ្នកបកប្រែ:Ma Xiaoqing