
កាលពីថ្ងៃទី២ខែមិថុនា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយអ្នកជំនាញនិងបញ្ញវន្តថា ត្រូវបង្កើតប្រព័ន្ធសុខាភិបាលសាធារណៈដ៏ខ្លាំងក្លានិងធ្វើឱ្យមានសុក្រឹតភាពនូវយន្តការប្រតិកម្មនឹងភាពបន្ទាន់ លើកកម្ពស់សមត្ថភាពបង្ការ គ្រប់គ្រងនិងព្យាបាលដោយគ្រប់ជ្រុងជ្រោយដើម្បីផ្តល់ការគាំពារដ៏រឹងមាំសម្រាប់សុខភាពរបស់ប្រជាជន។
លោកស៊ីជីនភីងគូសបញ្ជាក់ថា ត្រូវបង្កើតយន្តការទម្លាក់ថវិកាសម្រាប់កិច្ចការសុខាភិបាលសាធារណៈដ៏មានស្ថិរភាព បង្កើនកិច្ចកសាងសមត្ថភាពនៃស្ថាប័នថ្នាក់ជាតិសម្រាប់
បង្ការនិងគ្រប់គ្រងជំងឺនិងបង្កើនកិច្ចកសាងធនធានមនុស្សផ្នែកបង្ការនិងគ្រប់គ្រងជំងឺ ក៏ដូចជាកសាងវិទ្យាស្ថានសុខាភិបាលសាធារណៈមួយចំនួនដែលមានកម្រិតគុណភាពខ្ពស់។ជំរុញការងារតាក់តែងនិងធ្វើវិសោធនកម្មច្បាប់នៃច្បាប់បង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងច្បាប់ទប់ទល់នឹងហេតការណ៍សុខាភិបាលសាធារណៈដែលកើតឡើងជាបន្ទាន់ជាដើម ធ្វើឱ្យវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដ៏សំខាន់និងកើតឡើងជាបន្ទាន់មានសុក្រឹតភាពតាមរយៈការតាក់តែងច្បាប់។
លោកស៊ីជីនភីងបានថ្លែងថា ប្រទេសចិននឹងបន្តអនុវត្តកាតព្វកិច្ចអន្តរជាតិនិងដើរតួនាទីជាប្រទេសធំដែលផ្គត់ផ្គង់សម្ភារៈទប់ទល់នឹងជំងឺឆ្លងក្នុងន័យរួមគ្នាជាមួយសហគមន៍អន្តរជាតិកសាងសហគមន៍រួមវាសនាសុខភាពមនុស្សជាតិ។
អ្នកបកប្រែ:Ma Xiaoqing