#CCFR Comment#បទវិភាគ៖ប្រទេសចិនបានប្រឡងជាប់ដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2020-06-08 16:44:33 |ប្រភព:CRI

ថ្ងៃទី ​៧ ​ខែមិថុនា  ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ចេញ​ផ្សាយ​«សៀវ​ភៅស​ស្តីពី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​ ១៩ ​នៃ​ប្រទេសចិន​» ។ ក្រោម​បរិបទ​ដែល​ជំងឺ​កូវីដ​១៩​នៅ​តែ​រីក​រាល​ដាល​ជា​បន្ត​បន្ទាប់​នៅ​លើ​ពិភពលោក សហគមន៍​អន្តរជាតិ​ប្រឈម​នឹង​ភាព​លំបាក​និង​ការ​សាកល្បង​កាន់តែ​ធ្ងន់​ធ្ងរ​ឡើង ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​សៀវភៅ​ស ក្នុងន័យ​ចែក​រំលែក​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ក៏​ដូច​ជា​ការ​ព្យាបាល​ជំងឺ ព្រមទាំង​បង្ហាញពី​ជំនឿ​ចិត្ត​និង​កម្លាំង​កាយ​សម្រាប់​ការ​សាមគ្គីគ្នា​កិច្ច​សហប្រតិបតិ្តការ​និង​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង ដូច្នេះ សៀវភៅ​ស​​នេះ​​មាន​សារៈ​សំខាន់​ណាស់​​ក្នុង​ការ​យក​ឈ្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅ​លើ​ពិភពលោក​ទាំង​មូល ។

សៀវភៅ​ស​បាន​បង្ហាញ​ថា គិត​រហូត​ដល់​ម៉ោង​២៤ ថ្ងៃទី ៣១ ខែ​ឧសភា នៅ​តំបន់ចិន​ដី​គោក​ទាំង​មូល​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​៨៣០១៧នាក់ អត្រា​ព្យាល​ជា​សះស្បើយ​ក្នុ​ងចិន​ដីគោក​គឺ៩៤,៣ភាគរយ ។ រីឯ​ថ្លៃ​ព្យាបាល​រោគ គិត​រហូតដ​ល់​ថ្ងៃទី ៣១ ខេត្ត​ ឧសភា ការ​ចំណាយ​លើ​ការ​ព្យាបាល​អ្នក​ជំងឺ​នៅ​មនី្ទរពេទ្យនៅ​ទូទាំង​ប្រទេស​ចិន​ សរុប​គឺ​១ពាន់​៣រយ​៥០​លាន​យាន់​ប្រាក់​ចិន ត្រូវ​រ៉ាប់​រង​ដោយរដ្ឋាភិបាល​ចិន​​ទាំង​អស់​ ។

ខណៈ​ពេល​ស្ថានការណ៍​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៃ​ប្រទេសចិន​មាន​ភាព​វិជ្ជមាន​និង​មាន​ភាព​ធូរ​ស្រាល​ជា​សន្សឹមៗ នៅ​តំបន់​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ផ្ទុះករណី​ជំងឺ​ឆ្លង​​​ ព្រម​ទាំង​មាន​និន្នាការ​រីក​រាល​ដាល​ ។ ក្នុង​គ្រា​ដ៏​លំបាក​នេះ ប្រទេ​សចិន​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។ សៀវភៅ​ស​បាន​បង្ហាញ​ឱ្យ​ដឹង​ថា គិត​រហូត​ដល់ថ្ងៃ​ទី​៣១​ខែ​ឧសភា ប្រទេស​ចិនបាន​ចាត់​បញ្ជូន​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​សរុប២៩ក្រុម​ទៅ​កាន់​២៧​ប្រទេស បាន​និង​កំពុង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​ឆ្លង​ទៅ​កាន់​១៥០​ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន​៤ ។ ប្រទេស​ចិន​បាន​នាំ​ចេញសម្ភារៈទប់ទល់​នឹង​ជំងឺ​ឆ្លង​ទៅ​កាន់​ប្រទេស​និង​តំបន់​ចំនួន​២០០ ក្នុង​នោះ បូក​រួម​ទាំង​ម៉ាស់៧ម៉ឺន​៦​រយ​លាន​ម៉ាស់ សំលៀកបំពាក់​ការ​ពារ៣៤០លាន​ឈុត វ៉ែនតាការពារ​ភ្នែកចំនួន​១១៥លាន ម៉ាស៊ី​ជួយ​ដក​ដង្ហើម​ចំនួន​៩ម៉ឺន​៦ពាន់​៧០០គ្រឿង ឧបកេណ៍​ធ្វើ​តេស្ត​រក​វីរុស២២៥លាននិង​ម៉ាស៊ី​វាស់​សីតុណ្ហភាពរាងកាយតាមអ៊ីនហ្រ្វា​រ៉េដ៤០លាន​២សែន​៩​ម៉ឺន​គ្រឿង។ប្រទេស​ចិន​បាន​ផ្តល់​ជំនួយជា​ទឹក​ប្រាក់​៥០លាន​ដុល្លារ​អាមេរិក​ដល់​អង្គការ​សុខភាព​ពិភពលោក ព្រម​ទាំង​បាន​បរិច្ចាគប្រាក់​និង​សម្ភារៈទៅ​កាន់អង្គការ​អន្តរជាតិ ដូច​ជា​សហព័ន្ធ​វ៉ាក់សាំង​ពិភពលោក​ទាំង​មូល​ជា​ដើម។ប្រទេស​ចិន​បាន​សន្យាថា បន្ទាប់​ពី​សម្រេច​ការ​សិក្សា​ស្រាវ​ជ្រាវ​និងការ​ធ្វើ​តេស្ត​លើ​មនុស្ស វ៉ាក់​សាំង​ប្រទេស​ចិន​ង​ក្លាយ​ជា​ផលិតផល​សាធា​រណៈ​ជា​សកល ។

ការ​ជោគជ័យ​ជា​ដំណាក់​កាល​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បាន​បង្កើត​លក្ខណៈ​សម្បតិ្ត​អនុគ្រោះ​សម្រាប់​ឱ្យ​ប្រទេ​សចិន​ស្តារ​ផលិតកម្ម​ឡើង​វិញ ។ គិត​រហូត​ដល​ចុង​ខែ​មេសា​ ​អត្រា​ស្តារ​ផលិតកម្ម​ឡើង​វិញ​នៃ​សហគ្រាស​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បង្គួរ​បាន​លើស​ពី​៩៩​ភាគរយ អត្រា​ស្តារផលិតកម្ម​ឡើង​វិញ​នៃ​សហគ្រាសមីក្រូ​ តូចនិង​មធ្យម​គឺ ៨៨,៤ភាគរយ​  ហើយ​អត្រា​សាងសង់​ឡើង​វិញ​នៃ​គម្រោង​ស្ថាបនា​សំខាន់ៗ​បាន​លើសពី​៩៥​ភាគរយ ។ សេដ្ឋកិច្ច​ចិន​បាន​ត្រឡប់​ទៅ​កាន់​ភាព​ប្រក្រតី​ឡើង​វិញ​ក្នុ​ងពេល​ឆាប់ៗ  សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​បញ្ចេញ​ភាព​រស់​រវើកយ៉ាង​ឆាប់​រហ័ស​ ប្រការទាំង​នេះ​ក៏​បាន​បញ្ជាក់​ថែម​មួយ​កម្រិត​ទៀត​ថា វិធានការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​ចិន​គឺ​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​វិទ្យាសាស្ត្រ ។

ដោយ​ទទួល​បាន​ការ​ចាប់​អារណម្មណ៍​ខ្ពស់​ពី​សំណាក់​ប្រព័ន្ធ​សារព័ត៌មាន​និងមជ្ឈដ្ឋាន​មតិ​អន្តរជាតិ បាន​ជា​ដំណើរ​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ប្រទេស​ចិន​បាន​បើក​ចំហ​និង​មាន​តម្លាភាព​ចំពោះ​ពិភពលោក ហាក់​ដូច​ជា​ការ​ផ្សាយផ្ទាល់​ចំពោះ​ប្រព័ន្ធ​របស់​ចិន​ទៅ​កាន់​ពិភពលោក​ ។ ប្រឈម​នឹង​ការ​ចោទ​ជា​មន្ទិល​សង្ស័យនិងការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ  «​សៀវ​ភៅស​ស្តីពី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​ ១៩ ​នៃ​ប្រទេសចិន»បាន​ផ្តល់​ចម្លើយ​ដែល​ប្រកប​ដោយ​ជំនឿ​ចិត្ត​និង​ភាពស្មោះត្រង់​ ៕

អ្នកបកប្រែ:Zhen Lei