អ្នកជំនាញជាង១០០រូបមកពីប្រទេស៧រៀបជំកិច្ចប្រជុំអនឡាញដើម្បីចែករំលែកបទពិសោធន៍ព្យាបាលជំងឺកូវីដ១៩

2020-06-10 17:18:49 |ប្រភព:yunnangateway

នាថ្ងៃទី០៨ ខែមិថុនា  អ្នកជំនាញវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីញ  និងវិទ្យាស្ថានវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យសៀងហៃចោថុងបានបើកកិច្ចប្រជុំអនឡាញជាមួយអ្នកជំនាញវេជ្ជសាស្ត្រចំនួនជាង១០០រូបដែលមកពីសាកលវិទ្យាល័យចំនួន១៣និងអង្គភាពសុខាភិបាល រួមទាំងសាកលវិទ្យាល័យសុខាភាពនិងវិទ្យាសាស្ត្រប្រទេសកម្ពុជាក្នុងសម្ព័ន្ធអប់រំវេជ្ជសាស្ត្រនិងអនាម័យវេជ្ជសាស្ត្រអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៅកន្លែងចំនួន៨ដូចជាទីក្រុងគុនមីញ  ក្រុងសៀងហៃក្រុងភ្នំពេញ  ក្រុងបាងកក។ល។ ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍សម្រាប់ព្យាបាលជំងឺកូវីដ១៩ជាក់ស្តែង។

លោកសាស្រ្តាចារ្យ Wang Kunhua ដែលជាប្រធានមន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីញបានចែករំលែកបទពិសោធន៍អំពីសកម្មភាពមន្ទីរពេទ្យប្រឆាំងជំងឺឆ្លងដែលកើតឡើងជាភ្លាមៗតាមរយៈផ្នែកការព្យាបាលវៃឆ្លាតដោយប្រើប្រាស់“៥G+បច្ចេកវិទ្យាវេជ្ជសាស្ត្រ”វិធីសាស្ត្រការពារនិងប្រឆាំងជំងឺកូវីដ១៩ឱ្យបានល្អតែមិនរំខានដល់ការព្យាបាលវេជ្ជសាស្ត្រធម្មតា។

ក្នុងពេលផ្លាស់ប្តូរយោបល់  អ្នកចូលរួមមកពីប្រទេសប៉ាគីស្ថាននិងថៃជាដើមបានលើកសំណួរនិងផ្លាស់ប្តូរលើវិធានការនៃការការពារនិងប្រឆាំងជំងឺកូវីដ១៩  ការស្រាវជ្រាវវីរុស  ការធ្វើតេស្តអាស៊ីត​នុយក្លេអ៊ិចលើវីរុស  ការព្យាបាលនិងថែទាំអ្នកជំងឺជាដើមហើយអ្នកជំនាញពាក់ព័ន្ធក៏បានឆ្លើយតបសំណួរទាំងអស់នេះ៕

អ្នកសារព័ត៌មាន៖ Chen Xinlong

អ្នកបកប្រែ៖លីហ្សា