កាលពីថ្ងៃទី ៩ ខែមិថុនា លោកស្រីHuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានរំលឹកឡើងវិញនៅក្រុងប៉េកាំងថា ភាគីចិនគ្មានបំណងចូលរួមរបស់ហៅថា ការចរចាត្រីភាគីរវាងចិន អាមេរិកនិងរុស្ស៊ីស្តីពីការគ្រប់គ្រងសព្វាវុធនោះទេ ។
លោកស្រីHuaChunying បានថ្លែងថា ភាគីអាមេរិកនិយាយសាចុះសាឡើងដោយយកលេសប្រទេសចិនអំពីបញ្ហាពន្យាពេលនៃអនុសញ្ញាវិធានការនៃការកាត់បន្ថយនិងរិតត្បិតអាវុធយុទ្ធសាស្ត្របែបវាយប្រហារថែមមួយកម្រិតទៀត នេះគឺជាឧបាយកាលជានិច្ចរបស់អាមេរិកដើម្បីច្រានចោលទំនួលខុសត្រូវរបស់ខ្លួន ។ ពីរបីឆ្នាំកន្លងទៅ អាមេរិកបានដកចេញជាបន្តបន្ទាប់ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ សន្ធិសញ្ញាលុបបំបាត់គ្រាប់មីស៊ីលរយៈខ្លីនិងមធ្យមរវាងអាមេរិកនិងអតីតសូវៀត លុបចោលការចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ ហើយប្រកាសដកចេញពីសន្ធិសញ្ញាបើកលំហអាកាស ព្រមទាំងពិភាក្សាអំពីការរៀបចំឡើងវិញនូវការពិសោធន៍នុយក្លេអ៊ែរ ។ ស្តាប់ព្ញុមន្ត្រីរបស់ប្រទេសនេះនិយាយដល់ការចរចាដ៏ស្មោះត្រង់ ពិតជាមានអារម្មណ៍មិនពិត ៕
អ្នកបកប្រែ:Liu Yan