គណៈកម្មាធិការសុខាភិបាលជាតិចិន៖ធ្វើការងារបង្ការនិងគ្រប់គ្រងការ​ផ្ទុះ​ករណីឆ្លងជំងឺ​កូវីដ​១៩​ជា​ចង្កោមនៅ​ក្រុង​ប៉េកាំងឱ្យបាន​ល្អ ​ដើម្បីទប់ស្កាត់ការ​រីករាលដាល​នៃជំងឺ​ឆ្លង

2020-06-15 18:07:36 |ប្រភព:CRI

ទាក់ទិននឹង​ករណី​ឆ្លង​ជំងឺកូវីដ​១៩ជាចង្កោមនៅ​ក្រុង​ប៉េកាំង​ ​គណៈកម្មាធិការ​សុខាភិបាល​​ជាតិចិន​បាន​ណែនាំជា​បន្ទាន់​ឱ្យ​ក្រុង​ប៉េកាំងធ្វើ​ការងារ​បង្ការនិង​គ្រប់គ្រង​ឱ្យបាន​ល្អ​ដែល​ទាមទារឱ្យ​ធ្វើ​ការងារ​ពីរ​ផ្នែក​​គឺ​ការ​បង្ការ​និង​ព្យាបាល ដើម្បី​ទប់ស្កាត់ការ​រីករាលដាល​នៃជំងឺ​ឆ្លងតាមរយៈ​វិធានការ​ដ៏​ដាច់ខាត​និង​មាន​ប្រសិទ្ធភាព។

អ្នក​យកព័ត៌មាន​បាន​ដំណឹង​ពី​គណៈកម្មាធិការសុខាភិបាលជាតិចិន​ឱ្យដឹង​ថា ​ចាប់ពី​ថ្ងៃ​ទី ១១​ខែ​មិថុនា​មក ​លោកMaXiaoweiប្រធាន​គណៈកម្មាធិការសុខា​ភិបាលជាតិចិន​បាន​ធ្វើ​អធិបតី​ក្នុង​សន្និសីទពិសេស​ជា​ច្រើន​លើកដើម្បី​ស្រាវជ្រាវ​និង​ចាត់ចែង​ការងារបង្ការនិងគ្រប់គ្រងការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ជា​ចង្កោមនៅ​ក្រុង​ប៉េកាំង។

គណៈកម្មាធិការសុខាភិបាលជាតិចិន​បាន​ចាត់បញ្ជូនក្រុម​អ្នក​ជំនាញវេជ្ជសាស្រ្តទៅ​កាន់​ក្រុង​ប៉េកាំង​ដើម្បី​ណែនាំ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង ​ស្របពេល​ជា​មួយ​គ្នា​ក៏​បាន​ចាត់បញ្ជូន​អ្នក​ជំនាញការ​ផ្នែកបង្ការនិងគ្រប់គ្រង​ជំងឺ​ដែល​មាន​បទពិសោធន៍ការងារ​នៅ​ក្រុង​វូហាន​គឺ​អ្នក​ជំនាញការ​ស្រាវជ្រាវជំងឺ​រាតត្បាតនិង​សម្លាប់មេរោគ​ក្នុង​បរិស្ថាន​ជា​ដើម​ឱ្យ​ចូលរួមការងារ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉េកាំង។

 

អ្នកបកប្រែ:Ma Xiaoqing