ទីក្រុងលីនឆាំងខេត្តយូណាននឹងឈានចូលក្នុងសម័យរថភ្លើងល្បឿនលឿន

2020-06-16 17:38:35 |ប្រភព:yunnangateway

ផ្លូវដែកដាលីន(ទីក្រុងដាលី-ទីក្រុងលីនឆាំង)បានដំឡើងដែកថែបជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែមិថុនា ដើម្បីជាក់មូលដ្ឋានម៉ឹងម៉ាត់សម្រាប់ផ្លូវដែកដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

យោងតាមដំណឹងបានឱ្យដឹងថា  ផ្លូវដែកដាលីន(ទីក្រុងដាលី-ទីក្រុងលីនឆាំង)ស្ថិតនៅតំបន់និរតីខេត្តយូណាន ដែលតភ្ជាប់ទីក្រុងដាលី ស្រុកវីសាននិងទីក្រុងលីនឆាំង ផ្លូវដែកនេះមានប្រវែងបណ្តោយ២០២គីឡូម៉ែត្រ។  ក្រោយពីផ្លូវដែកនេះបានដាក់ឱ្យប្រើប្រាស់  ពីទីក្រុងគុនមីញទៅកាន់ទីក្រុងលីនឆាំងត្រូវការរយៈពេលត្រឹមតែ៣ម៉ោងនេះបានបញ្ចប់ប្រវត្តិសាស្ត្រគ្មានផ្លូវដែកនៃទីក្រុងលីងឆាំងខេត្តយូណាន។

សូមបញ្ជាក់ថា  ផ្លូវដែកដាលីនជាផ្នែកសំខាន់មួយនៅប្រទេសចិនក្នុងផ្លូវដែកចិន-មីយ៉ាន់ម៉ា  ក្រោយពីផ្លូវដែកនេះសាងសង់រួច  នឹងអាចក្លាយទៅជាច្រកផ្លូវគោកងាយស្រួលបំផុតពីប្រទេសចិនទៅកាន់តំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍៕

អ្នកបកប្រែ៖ លីហ្សា