ការិយាល័យបញ្ជាការដ្ឋានរបស់ក្រុមដឹកនាំការពារនិងប្រឆាំងជំងឺកូវីដ១៩នៃខេត្តយូណានសូមក្រើនរំលឹក

2020-06-16 17:44:07 |ប្រភព:yunnangateway

ទី១  អ្នកចូលខេត្តយូណានឬត្រឡប់មកខេត្តយូណានវិញដែលធ្លាប់ដល់ទីផ្សារបោះដុំសីនហ្វាឌីនៅទីក្រុងប៉េកាំងក្នុង១៤ថ្ងៃពេលថ្មីនេះ(គឺចាប់ពីថ្ងៃទី៣០ ខែឧសភាមក)សូមទាក់ទងសហករណ៍និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្នុងតំបន់  ថែមទាំងសហការធ្វើតេស្តពាក់ព័ន្ធនិងចូលរួមការគ្រប់គ្រងវេជ្ជសាស្ត្រ។

ទី២ អ្នកធ្លាប់ដល់ទីក្រុងប៉េកាំង ហើយនៅជិតជាមួយករណីជំងឺកូវីដ១៩វិជ្ជមាននិងករណីត្រូវបានសង្ស័យឆ្លងកូវីដ១៩ ឬអ្នកដែលមានអាការៈដូចជាក្តៅខ្លួន(≥៣៧.៣℃)ក្អកនិងពិបាកដកដង្ហើមជាដើម ក្នុង១៤ថ្ងៃពេលថ្មីនេះ(គឺចាប់ពីថ្ងៃទី៣០ ខែឧសភាមក)សូមទៅមន្ទីរពេទ្យនិងគ្លីនិកក្នុងការពិនិត្យកំដៅរាងកាយតាមការកំណត់ ថែមទាំងសហការធ្វើតេស្តពាក់ព័ន្ធនិងការគ្រប់គ្រងវេជ្ជសាស្ត្រនៅស្ថានភាពធ្វើការការពារឱ្យបានល្អ​។

ទី៣  អ្នកចូលខេត្តយូណាននិងអ្នកត្រឡប់មកខេត្តយូណានវិញទាំងអស់ត្រូវស្គេន QRកូដសុខភាព  អ្នកមានស្គេន QRកូដពណ៌ក្រហម(មកពីតំបន់ហានិភ័យ​ខ្ពស់)ត្រូវដាក់ដាច់ដោយឡែកដោយប្រមូលគ្នារយៈពេល១៤ថ្ងៃ  ថែមទាំងចូលការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចនិងអង់ទីករម្តង។  អ្នកមានស្គេន QRកូដពណ៌លឿន(មកពីតំបន់ហានិភ័យមធ្យម)ត្រូវការផ្តល់លទ្ធផលអវិជ្ជមានសម្រាប់ធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចថែមទាំងចូលរួមការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចនិងអង់ទីករម្តង។

ទី៤ នៅអគារស្នាក់នៅ  ទីផ្សារលក់កសិផល  ទីផ្សារពលកម្ម ផ្សារទំនើបធំៗផ្សារទំនើបធម្មតា  ភោជនីយដ្ឋាន  មន្ទីរពេទ្យ ឱសថស្ថាន និងទីតាំងសាធារណៈដែលមានចំនួនមនុស្សចេញចូលច្រើនដូចជារថភ្លើងក្រោមដីព្រលានយន្តហោះ(កន្លែងរងចាំ)​ស្ថានីយ៍រថភ្លើង(កន្លែង​រងចាំ)ជាដើម  សូមអ្នកទាំងអស់គ្នាចេញចូលដោយស្គេន QR កូដឈ្មោះ“ខេត្តយូណានប្រឆាំងជំងឺកូវីដ១៩”ហើយពាក់ម៉ាស់ឱ្យបានល្អ  បើមិនអនុវត្តគឺមិនអនុញ្ញាតឱ្យចូលនោះទេ​។

ការរស់នៅដោយសុខភាពល្អ ទាមទារឱ្យយើងគ្រប់គ្នាចូលរួមទាំងអស់គ្នា៕