លោក​Wu Zunyou អ្នកជំនាញផ្នែក​ជំងឺ​រាតត្បាតដ៏​ល្បីឈ្មោះ​នៃ​ប្រទេស​ចិន​ថ្លែង​ថា​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​​ទីក្រុង​ប៉េកាំង​ក្នុង​រយៈពេល​ ៣ ថ្ងៃ​ខាង​មុខ នឹង​បញ្ជាក់ពី​និន្នាការវិវឌ្ឍនៃ​​​​​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លងនេះ​

2020-06-16 18:03:26 |ប្រភព:CRI

លោក​ Wu Zunyou អ្នកជំនាញ​​ផ្នែក​​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៃប្រទេស​ចិន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យកព័ត៌មាន​នៃស្ថានីយ​​ទូរទស្សន៍CCTV ​ចិន​កាលពី​យប់​ថ្ងៃទី​ ១៥ ខែ​មិថុនាដោយ​បញ្ជាក់​​ថា​ ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅផ្សារ​Xinfadi ក្រុងប៉េកាំង​លើកនេះ​  ប្រហែលមក​ពី​មូលហេតុ​ចំនួន ២  ពោល​គឺ​ទី១ ​ប្រហែល​នាំ​ចូលតាម​រយៈ​សម្ភារៈដែល​មាន​ផ្ទុក​វីរុស ។   ទី​២ គឺ​ប្រហែលចម្លង​តាម​មនុស្ស​ដែល​មាន​ផ្ទុក​​វីរុស​។

លោក​ Wu Zunyou  បាន​បញ្ជាក់​ថា​ ក្រោម​បរិបទ​​ដែលទីក្រុង​ប៉េកាំង​មិន​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​ថ្មីៗ​ក្នុងរយៈពេល​ជិត​ ២ ខែ​មកហើយ​នោះ​​ សា្រប់​តែ​ផ្ទុះករណី​ឆ្លង​​ជំងឺ​កូវីត​១៩ឡើងវិញ​   ជំងឺ​ឆ្លងនេះគឺ​ប្រហែល​​​នាំពី​ក្រៅ​ប្រទេស​ឬតំបន់​ក្រៅទៅដល់​ក្រុង  ​​​​ប៉េកាំង​ ។ ​លោក​បាន​ថ្លែង​ថា​ បន្ទាប់ពី​ការ​ប្រៀប​ធៀប​គ្នា​រវាងប្រភេទ​​វីវុស​កូវីដ ១៩ ដែលបាន​​រីក​រាល​ដាល​ក្នុង​ប្រទេស​ចិន​និង​រីក​រាល​ដាល​នៅ​តំបន់​នានា​លើ​ពិភពលោក​ បាន​រកឃើញថា​ វីរុស​នេះ​ប្រហែ​ល​ជា​ប្រភេទ​វីរុសកូវីដ​ ១៩ ដែល​បាន​រីករាល​ដាល​នៅ​​អឺរ៉ុប​ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ថា​មកពី​ប្រទេស​ណា​ឡើយ​ ។

លោក​ Wu Zunyou  បាន​ថ្លែង​ថា​​     ចំនួន​អ្នក​​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​​ទីក្រុង​ប៉េកាំង​ក្នុង ​ ​រយៈពេល​ ៣ ថ្ងៃ​ខាង​មុខ នឹង​បញ្ជាក់ពី​និន្នាការវិវឌ្ឍនែ​​​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លងនេះ​ ។ ​ពីព្រោះ​បន្ទាប់ពី​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​១១ ខែ​មិថុនា​មក​ ក្រុង​ប៉េកាំង​បាន​ចាត់​វិធានការ​ទប់ទល់​ជា​បន្ទាន់​កាលពី​ថ្ងៃទី​ ១២ និង​ ១៣ ខែមិថុនា​ ។ ​វិធានការ​ទាំងនេះ​គឺ​ទាន់​ហេតុការណ៍​និង​មានប្រសិទ្ធភាព​ ។ បើសិន​ករណី​ឆ្លង​ជំងឺ​ថ្មី​នៅ​ថ្ងៃទី​ ១៦ និង​ ១៧ ខែ​មិថុនា​មិន​កើន​ឡើង​ខ្លាំង​ នោះ​អាច​បញ្ធាក់​ថា​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ នៅក្រុង​ប៉េកាំង​លើកនេះ​ត្រូវ​បាន​គ្រប់​គ្រង​ជាទូទៅ​​ហើយ​ ។

 

អ្នកបកប្រែ:Li Qingli