លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលពិសេសស្តីពីការរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រវាងចិននិងអាហ្វ្រិក

2020-06-16 18:05:26 |ប្រភព:CRI

ថ្ងៃទី ១៦ ខែ មិថុនា លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រកាសថា លោក ស៊ី ជីនភីង  ប្រធានរដ្ឋ​ចិននឹង​អញ្ជើញជាអធិបតីនិង​ថ្លែង​សុទ្ទរកថាគន្លឹះ​ក្នុងកិច្ចប្រជុំកំពូល​ពិសេស​ស្តីពីការរួម​សាមគ្គីគ្នា​​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 រវាងចិននិងអាហ្វ្រិកនៅថ្ងៃទី ១៧ ខែ មិថុនា នៅក្រុងប៉េកាំង​ ។ 

កិច្ចប្រជុំកំពូល​ពិសេសស្តីពីការរួម​សាមគ្គីគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 រវាងចិននិងអាហ្វ្រិក​ត្រូវបានផ្តួចផ្តើមរួមគ្នាដោយប្រទេសចិន ​និងអាហ្វ្រិកខាងត្បូងដែល​ជា​ប្រទេសប្រធានប្តូរវេន​របស់សហភាពអាហ្វ្រិក ព្រមទាំងប្រទេស​​សេណេហ្គាល់ដែលជាប្រទេសសហប្រធាននៃវេទិកាសហប្រតិបត្តិការ​ចិ​ននិងអាហ្វ្រិក ហើយកិច្ចប្រជុំលើកនេះនឹងរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ៕

 

អ្នកបកប្រែ:Wang Xin