ការផ្សាយផ្ទាល់រយៈពេលវែងនៃវេទិកា Go Yunnan បានចូលវេបសាយ EarthTV និង Youtube

2020-06-17 17:49:06 |ប្រភព:yunnangateway

ផលិតផលការផ្សាយផ្ទាល់រយៈពេលវែងនៃវេទិកាទេសចរណ៍វៃឆ្លាត“ធ្វើទេសចរណ៍ខេត្តយូណាន(Go Yunnan)”នៃខេត្តយូណានប្រទេសចិនត្រូវបានជ្រើសរើសចូលក្នុងអត្ថន័យផ្សព្វផ្សាយនៃEarthTVប្រទេសអាល្លឺម៉ង់ដោយជោគជ័យ​នាថ្ងៃទី១១ ខែមិថុនា  ការផ្សាយផ្ទាល់រយៈពេលវែងចំនួន៨ខ្សែក្នុងអត្ថន័យលើកដំបូងបានធ្វើការផ្សាយផ្ទាល់លើពិភពលោកនៅពេលតែមួយតាម​រយៈវេទិកាវីដេអូអ៊ីនធើណេតអន្តរជាតិចំនួនពីរគឺវេបសាយ EarthTVនិង Youtube។

វេទិកា“ធ្វើទេសចរណ៍ខេត្តយូណាន”មានផលិតផលជាច្រើន  រួមទាំងAppនិងកូនកម្មវិធីក្នុងWetchatជាដៃគូជំនួយវៃឆ្លាតល្អសម្រាប់អ្នកទេសចរស្វែងយល់ខេត្តយូណាននិងធ្វើទេសចរណ៍នៅខេត្តយូណាន។  វេទិកានេះថែមទាំងផ្តល់សេវាកម្មរួមក្នុងដំណើរនៅខេត្តយូណានខាងផ្នែកដូចជា“ការបរិភោគអាហារ  ការស្នាក់នៅ  ការចេញដំណើរ  ការទេសចរណ៍ ការដឹកទំនិញ ការកំសាន្ត”ហើយវេទិកានេះអាចទស្សនាការផ្សាយផ្ទាល់តំបន់ទេសចរណ៍  ដាក់ពាក្យបណ្តឹងទេសចរណ៍និងធ្វើឱ្យទំនិញត្រឡប់ទៅវិញ។

អត្ថន័យផ្សាយផ្ទាល់ចូលក្នុងវេបសាយ EarthTVនិង Youtubeលើកនេះរួមទាំងការផ្សាយផ្ទាល់រយៈពេលវែងចំនួន៦៦ខ្សែដែលបង្ហាញតំបន់ទេសចរណ៍លក្ខណៈនិមិត្តសញ្ញា  ស្ថាបត្យកម្មលក្ខណៈពិសេសជាដើមនៃខេត្តយូណាន។

ក្រោយពីផលិតផលការផ្សាយផ្ទាល់រយៈពេលវែងនៃ“ធ្វើទេសចរណ៍ខេត្តយូណាន”ឡើងបណ្តាញអ៊ីនធើណេត៣ម៉ោង  អត្ថន័យផ្សាយផ្ទាល់បានទទួល“Like”ចំនួន១.៤ម៉ឺន។  ក្នុងនោះ ការផ្សាយផ្ទាល់អំពីពន្លឺព្រះអាទិត្យបញ្ចាំងលើភ្នំព្រិលមេលីត្រូវបានវាយតម្លៃជាការផ្សាយផ្ទាល់ល្អបំផុតក្នុងខែនេះនៃ EarthTV៕

  

អ្នកសារព័ត៌មាន៖ Li Hengqiang

អ្នកបកប្រែ៖ លីហ្សា