ឥស្សរជននៃប្រទេសអាហ្វ្រិកជាច្រើនវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកស៊ីជីនភីង ប្រធានរដ្ឋចិនក្នុងសន្និសីទកំពូលពិសេសស្តីពីការរួមសាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងប្រទេសចិននិងអាហ្វ្រិក

2020-06-22 18:18:13 |ប្រភព:CRI

ឥស្សរជននៃប្រទេស​អាហ្វ្រិក​ជាច្រើនបាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះសុន្ទរកថា​របស់​លោក​ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​ក្នុង​សន្និសីទកំពូល​ពិសេសស្តី​ពីការរួមសាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងប្រទេសចិននិងអាហ្វ្រិក ដោយ​បាន​ថ្លែង​ថា​ ​សន្និសីទកំពូល​ពិសេសស្តី​ពីការរួមសាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងប្រទេសចិននិងអាហ្វ្រិកបាន​បើកធ្វើ​ដោយ​ជោគជ័យ​ក្នុង​ខណៈពេល​ដ៏​សំខាន់​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ លើពិភពលោក​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំរបស់​ភាគីទាំង​ពីរ​​ក្នុង​ការ​ពួត​ដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​​ បាន​បំពេញ​បន្ថែម​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ដល់សហគមន៍​អន្តរជាតិ​​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​យកឈ្នះ​លើ​ជំងឺ​ឆ្លង ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សកម្ម​ភាព​សាធារណៈនៃប្រទេស​សេណេហ្គាល់​បានថ្លែងថា​ លោក​ស៊ីជីនភីង​បាន​ស្តាប់​និង​គោរពសំឡេង​របស់​អាហ្វ្រិក​ ព្រមទាំង​ផ្តួចផ្តើម​គំនិតឱ្យរួម​​សាមគ្គីគ្នា​ ប្រទេស​ចិន​និង​អាហ្វិ្រក​គួរតែពួតដៃ​គ្នា​​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដោយ​ឈរ​លើមូលដ្ឋាន​គោរព​គ្នា​និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នាទៅ​វិញទៅមក​ ។

ឥស្សរជន​នៃប្រទេស​អាហ្វ្រិក​ជាច្រើន​បានថ្លែង​ថា​ ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​​​បាន​ធ្វើ​ឱ្យ​​ទំនាក់ទំនង​រវាង​អាហ្វ្រិក​​និងចិនមានភាព​​កាន់តែ​ជិតស្និទ្ធ​ ។ ភាគី​អាហ្វ្រិក​នឹង​បន្ត​ខិតខំប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​អាហ្វ្រិក​និង​ចិន​វិវឌ្ឍន៍​ទៅមុខថែមទៀត ៕

 

អ្នកបកប្រែ:Li Qingli